Euro 2016៖ លទ្ធផលពូល C និង D ក្នុងការប្រកួតយប់មិញនេះ

លី រិទ្ធី June 13, 2016


នៅក្នុងការប្រកួតបានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 កាលពីយប់មិញនេះ សម្រាប់ពូល C ក្រុមជម្រើសជាតិ អាល្លឺម៉ង់ និង ប៉ូឡូញ សុទ្ធតែទទួលបាន ៣ ក្រោយបានយកឈ្នះលើគូប្រកួតរបស់ខ្លួនក្នុងការប្រកួតទី១ នៃព្រឹត្តិការណ៍ទ្វីបអឺរ៉ុបនេះ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Stade Pierre-Mauroy ទីក្រុង Lille កាលពីយប់មិញ។ ២ គ្រាប់របស់ក្រុមអាល្លឺម៉ង់ រកបានដោយខ្សែការពារ Shkodran Mustafi របស់ក្រុម Valencia នៅនាទីទី ១៩ និង ១ គ្រាប់ទៀតរកបានដោយខ្សែបម្រើ Bastian Schweinsteiger របស់ក្រុម Manchester United នៅចុងម៉ោងនាទី៩០+២។

ចំណែកឯក្រុមជម្រើសជាតិ ប៉ូឡូញ បានយកឈ្នះលើក្រុម អៀរឡង់ខាងជើង ១-០ ស៊ុតដោយខ្សែប្រយុទ្ធ Arkadiusz Milik របស់ក្រុម Ajax នៅនាទី៥១។ ដូច្នេះក្នុងពូល C អាល្លឺម៉ង់ បានឡើងឈរកំពូលតារាងបណ្ដោះអាសន្នខណៈក្រុមជម្រើសជាតិ។

រីឯការប្រកួតក្នុងពូល D មានមួយគូរគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិ ក្រូអាត ជាមួយនឹងក្រុមជម្រើសជា ទួរគី ដោយលទ្ធផលចុងក្រោយគឹក្រុមជម្រើសជាតិ ក្រូអាត បានឈ្នះ ១-០។ គ្រាប់បាល់រកបានដោយកីឡាករ ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid នៅនាទីទី៤១។ លោកអ្នកអាចទស្សនាវីដេអូ Highlight កាប្រកួតទាំង៣ បាននៅខាងក្រោម៕

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត