ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងព្រឹកមិញនេះមានមនុស្សចូលរួមជាង ៥០០០ នាក់

នូ មករា June 12, 2016


ភ្នំពេញ៖ ព្រឹត្តិកាណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង ដែលបានធ្វើឡើងកាលពីព្រឹកមិញនេះបានប្រព្រឹត្តទៅដោយជោគជ័យដោយមានចំនួនអ្នកចូលរួមរត់រហូតដល់ទៅ ៥០១០នាក់ ដែលមានទាំងមហាជនខ្មែរ ក៏ដូចជាភ្ញៀវអន្តរជាតិមកពី ២៨ប្រទេសជុំវិញពិភពលោកដែលក្នុងនោះមានបរទេសចំនួនប្រមាណជា ៤៦០នាក់ ពោលគឺមានការកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥ កន្លងទៅ។

IMG_6799

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈអន្ដរជាតិខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណង ៤សំខាន់ៗ គឺរត់ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និងរត់ដើម្បីអបអរថ្ងៃកំណើតអូឡាំពិកខួបលើកទី១២២ ក៏ដូចជាដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ឋា ព្រមទាំងរត់ដើម្បីទីក្រុងស្អាតផងដែរ។

IMG_6919

ឯកឧត្តម បានបន្ដថា៖ «នេះជាលើកទី៦ ហើយ ដែល NOCC សហការជាមួយក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍នេះដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ។ អ្វីដែលសំខាន់មួយទៀត គឺជារៀងរាល់ឆ្នាំ គណៈកម្មការតែងតែនាំយកថវិកាទទួលបានពីរៀបចំព្រឹត្តិការណ៍នេះទៅជួយដល់មន្ទីរពេទ្រគន្ធបុប្ឋា ហើយឆ្នាំនេះ NOCC បានត្រៀមថវិកា ៥ពាន់ដុល្លារជាស្រេច សម្រាប់ជួយមន្ទីរពេទ្យកុមារនេះ»៕

IMG_6729

IMG_6760

IMG_6805

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត