បារាំង យកឈ្នះ រ៉ូម៉ានី ក្នុងការប្រកួតបើកឆាក

លី រិទ្ធី June 11, 2016


ការប្រកួតពានទ្វីបអឺរ៉ុប Euro 2016 ដែលលោកអ្នកបានរង់ចាំជាយូរនោះបានចាប់ផ្ដើមការប្រកួតកាលពីវេលាម៉ោង ២ ទាបភ្លឺ ដោយក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះនៅបានយកឈ្នះលើ ក្រុមរ៉ូម៉ានី ក្នុងលទ្ធផល ២-១។

ក្រុមទាំងពីរធ្វើការប្រកួតយ៉ាងស្វិតស្វែងតែក្រុមជម្រើសជាតិនៃប្រទេសបារាំងជាអ្នករកបានគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធរបស់ក្លឹប Arsenal កីឡាករ Olivier Giroud រកគ្រាប់បាល់បានមុននៅនាទីទី៥៧ តែការនាំមុខនេះបានត្រឹមតែ ៨ នាទីប៉ុណ្ណោះ នៅនាទីទី៦៥ កីឡាករ Patrice Evra បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ទៅលើកីឡាករ Nicolae Stanciu ដែលធ្វើឱ្យក្រុមជម្រើសជាតិរ៉ូម៉ានី រកបានគ្រាប់បាល់តាមស្មើវិញដោយបាល់ពិន័យ ១១ ម៉ែត្រ។ តែនីនាទីទី ៨៩ ខ្សែប្រយុទ្ធ Payet បានស៊ុតបាល់បញ្ចូលទីជួយឱ្យក្រុមជម្រើសជាតិបារាំងរកបាន៣ពិន្ទុក្នុងប្រកួតដំបូងរបស់ខ្លួន៕

13406990_906426352801215_1465662831392824295_n

13419128_906426306134553_4695251864287230312_n

13418732_906426296134554_9033305570148892022_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត