អូឡាំពិក 2016 ៖ ស៊ន សៀវម៉ី ខ្លាចបំផុតគឺប៉ះចិនក្នុងជម្រុះវគ្គដំបូង

នូ មករា June 11, 2016


កីឡាការិនីតេក្វាន់ដូដ៍ឆ្នើមមួយរូបរបស់កម្ពុជា ស៊ន សៀវម៉ី កំពុងតែសម្ងំធ្វើការហ្វឹកហាត់រយៈពេល៧០ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នាខែសីហា ខាងមុខនេះ។ ខណៈនេះ ដែលកីឡាការិនីរូបនេះនៅតែមានការព្រួយបារម្ភនៅថ្ងៃវគ្គជម្រុះជុំដំបូង គឺនាងប្រាថ្នាកុំឱ្យប៉ះកីឡាការិនីចិនឱ្យសោះ។

កីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ បាននិយាយថា៖ «ក្នុងចំណោមប្រទេសដែលជាដៃគូប្រកួតទាំងអស់ សម្រាប់ខ្ញុំ អ្វីដែលខ្ញុំខ្លាចនោះគឺប្រទេសចិន ពីព្រោះគាត់នៅលំដាប់លេខ១ នៅប្រចាំអូឡាំពិកហ្នឹងតែម្តង។ ដូច្នេះគាត់នឹងបានទៅប្រកួតដោយស្វ័យប្រវត្តិ។ ខ្ញុំធ្លាប់ប៉ះជាមួយកីឡាការិនីចិននោះម្តងហើយ នៅក្នុងប្រកួត World University នៅប្រទេសកូរ៉េ  ហើយកាលនោះខ្ញុំបានយកឈ្នះរុស្ស៊ី ប៉ុន្តែខ្ញុំមកចាញ់ត្រឹមចិនវិញ។ ខ្ញុំបានមើលការប្រកួតរបស់គាត់ គឺគាត់មានបច្ចេកទេស និងសមត្ថភាពមិនខុសឆ្ងាយពីខ្ញុំប៉ុន្មាននោះទេប៉ុន្តែសំខាន់គឺកម្លាំងរបស់គាត់គឺខ្លាំងតែម្តង។»

41ec839231079fc76de1991cff993d6a0bccd786

ម្ចាស់មេដាយមាសកីឡាទ្វីបអាស៊ីឆ្នាំ២០១៤ ស៊ន សៀវម៉ី បានបញ្ជាក់បន្ថែមថា នៅសល់តែពេល២ខែ ទៀតប៉ុណ្ណោះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនឹងមកដល់ហើយសម្រាប់នាងខ្ញុំ ក៏ត្រូវតែខំហ្វឹកហាត់បន្ថែម និងបង្កើនសមត្ថភាពកាន់តែខ្លាំងថែមទៀត។ ប៉ុន្តែនាងមិនទាន់ដឹងថា ការរៀបចំ នឹងប៉ះចំជាមួយប្រទេសណាឡើយ ដូច្នេះនាងនៅតែមានក្តីបារម្ភចំពោះការប៉ះគូប្រកួតនៅជុំដំបូងនៅអូឡាំពិកនេះ។

កីឡាការិនីតេក្វាន់ដូ បានបង្ហើបថា៖ «ខ្ញុំមិនទាន់ដឹងច្បាស់ឡើយថា ខ្ញុំនឹងប៉ះគូណានោះ ពីព្រោះមិនចេញចំណាត់ថ្នាក់ដែលឈរសម្រាប់១៦ប្រទេសនោះទេ។  ក្នុងចំណោម១៦នាក់នោះអាចត្រូវឈរតាមលេខ ពី១ដល់៨ហើយសល់៨នាក់ទៀតយកដាក់ក្នុងចន្លោះក្នុងលេខពី១ដល់៨នោះ ដែលគេរៀបចំមិនឱ្យប្រទេសខ្លាំងៗប៉ះខ្លាំងជាមួយគ្នាទេ។ ដូច្នេះខ្ញុំមិនទាន់ដឹងថា ខ្ញុំមកឈរលេខប៉ុន្មាន និងត្រូវប៉ះប្រទេសណាឡើយ។ សម្រាប់ខ្ញុំ សូមគូទី១កុំឱ្យប៉ះចិនពីព្រោះគាត់នៅឈរនៅលើកំពូលក្នុងចំណោម១៦នាក់ ដែលគាត់ជាលេខ១ ។ ដូច្នេះប្រសិនបើអាច សូមជៀសពីគាត់មួយទៅបានហើយនៅសល់ផ្សេងៗទៀត អាចសង្ឃឹមបាន!»៕

a15ab85e6baa87a50a8c83a0d8b153aacb4fce75

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត