អតីតខ្សែការពារក្លឹប Liverpool កីឡាករ Daniel Agger ចូលនិវត្តន៍ក្នុងវ័យ ៣១ ឆ្នាំ

លី រិទ្ធី June 11, 2016


អតីតខ្សែការពារក្លឹប Liverpool កីឡាករ Daniel Agger បានប្រកាសជាផ្លូវការថាខ្លួននឹងចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣១ ឆ្នាំ។

កីឡាករ Daniel Agger ចំណាយពេល ៨ ឆ្នាំកន្លះនៅកីឡដ្ឋាន Anfield ដែលនៅចន្លោះឆ្នាំ ២០០៦ និង ២០១៤ ក្រោយចាកចេញពីក្លឹប Brondby ដើម្បីចូលរួមជាមួយលោក Rafael Benitez។

កីឡាកររូបនេះលេងបាន ២៣២ ប្រកួតឲ្យក្លឹប ហើយធ្លាប់ឈ្នះពាន League Cup នៅឆ្នាំ ២០១២ ក៏ទោះបីជាកាបង្ហាញខ្លួនរបស់កីឡាកររូបនេះអាចនឹងច្រើនជាងនេះ និងឈ្នះពានច្រើនជាងនេះប្រសិនជាគ្មានបញ្ហារបួស។

កីឡាករ Agger បាន្តលប់ទៅក្លឹប Brondby វិញនៅឆ្នាំ ២០១៤ ក្រោយចំណាយពេល ២ ឆ្នាំនៅ Danish Superliga club ឥលូវកីឡាកររូបនេះបានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់។

កីឡាកររូបនេះបានបញ្ជាក់តាមរយៈបណ្តាញសង្គមរបស់ខ្លួនថា៖ “អរគុណសម្រាប់ការគាំទ្រ នេះជាបទពិសោធន៍មួយដ៏អស្ចារ្យ ខ្ញុំពិតជាបិបាក់ចិត្ត ប៉ុន្តែនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ខ្ញុំពិតជាមានមោតនភាពក្នុងអាជីពរបស់ខ្ញុំ។”

កីឡាករ Agger ក៏បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ដាណឺម៉ាក បានចំនួន ៧១ ដង ក្នុងរយៈពេល ១១ ឆ្នាំផងដែរ៕

13344497_10154391941587573_5830640151680501716_n

13392088_10154391941582573_8765920270665492844_o

13412128_10154391941592573_7031837246613574161_o

13419168_10154391941657573_8427195002720928189_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Liverpool

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត