កីឡាករ Rafael Nadal នឹងអវត្តមានក្នុងការប្រកួត Wimbledon 2016 ដោយសារតែរបួសកដៃ

លី រិទ្ធី June 10, 2016


អតីតកីឡាករលេង ១ ពិភពលោក Rafael Nadal នឹងខកខានមិនបានចូលរួមប្រកួតពាន Grand Slam ទី៣ ប្រចាំនៅប្រទេសអង់គ្លេស កម្មវិធី Wimbledon នោះតែដោយសារតែរបួសកដៃឆ្វេង។

កីឡាករសញ្ជាតិ អេស្ប៉ាញ ដែលធ្លាប់ឈ្នះពាន Grand Slam ១៤ ដង បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook page របស់ខ្លួនកាលពីថ្ងសព្រហស្បន៍ម្សិលមិញនេះ។

ជើងឯកកម្មវិធី Wimbledon ២ សម័យរូបនេះត្រូវបង្ខំចិត្តលាលេងពីការប្រកួត French Open កាលពីឧសភា កន្លងទៅនៅក្នុងការប្រកួតជុំទី ២ ដោយសារតែរបួសកដៃនេះ។ កីឡាកររូបនេះបានបញ្ជាក់ថា៖ “ដូចអ្នកទាំងអស់គ្នាបានដឹងហើយថានេះជាការសម្រេចចិត្តមួយដែលពិបាកប៉ុន្តែរបួសកដៃរបស់ខ្ញុំនៅក្នុងការប្រកួត Roland Garros ត្រូវការពេលបន្ថែមទៀតដើម្បីឲ្យជា”។

កីឡាករ Nadal បាននិយាយថាលោកអាចនឹងប្រឈមនៅរបួសកាន់តែធ្ងន់ប្រសិនជាសម្រេចចិត្តលេង ដែលកដៃរបស់លោកអាចបាក់ផងដែរ។ កីឡាករលេខ៤ ពិភពលោក បច្ចុប្បន្នរូបនេះបានដកខ្លួនចេញពីការហ្វឹកហាត់ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនៅ  Queen’s Club ហើយ។

របួសកដៃរបស់កីឡាករ Nadal គឹជារបួសថ្មីដោយពីមុនកីឡាកររូបនេះធ្លាប់ទទួលរងរបួស ជង្គង់ ខ្នង និងស្នា ដែលធ្វើឲ្យកីឡាកររូបនេះអវត្តមានការប្រកួតពានរង្វាន់ធំៗជាច្រើន។ ជើងឯក Wimbledon ឆ្នាំ ២០០៨ និង ២០១០ មិនអាចឆ្លងផុតចុំទី ៤ បាននោះទេក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះដោយបានចាញ់កីឡាករ Lukas Rosol, Steve Darcis, Nick Kyrgios និងកីឡាករ Dustin Brown៕

_89931784_rafa_sad_getty_body

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត