កីឡាករ MICHAEL CARRICK បន្តកុងត្រាថ្មីជាមួយក្លឹប Manchester United

លី រិទ្ធី June 10, 2016


ក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថាកីឡាករ Michael Carrick បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបដែលរយៈពេលរហូតដល់ខែមិថុនា ២០១៧។

កីឡាករ Carrick ដែលមានវ័យ ៣៤ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយក្លឹប Manchester United ខែកក្កដា ២០០៦។ ក្នុងកំឡុងពេលដែលកីឡាកររូបនេះលេងឲ្យក្លឹបធំនេះ កីឡាកររូបនេះឈ្នះពាន Premier League ៥ ដង ពាន FA Cup ពាន League Cup ម្តង ពាន FIFA Club World Cup និងពាន UEFA Champions League។

កីឡាករ Michael Carrick បាននិយាយក្រោយចុះកុងត្រាថា:

“ក្លឹបនេះបានក្លាយជាផ្នែកមួយនសជីវិតរបស់ខ្ញុំរយៈពេល ១០ ឆ្នាំមកហើយ ដូចនេះខ្ញុំពិតជារីករាយដែលខ្ញុំអាចបន្តដំណើរជាមួយក្លឹបនេះបន្តទៀត។ នេះជារឿងល្អមួយដែលខ្ញុំមានឱកាសធ្វើការជាមួយលោក José Mourinho ដែលទទួលបានជោគជ័យជាច្រើនក្នុងអាជីពជាអ្នកដឹកនាំរបស់ខ្លួន។ ខ្ញុំក៏សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រពួកយើងរហូតមកដល់ពេលនេះ។ ការឈ្នះពាន FA Cup គឺជាពេលមួយដ៏ពិសេស ហើយសង្ឃឹមថាយើងនឹងបន្តឈ្នះជាច្រើនទៀតនាពេលអនាគត។”

អ្នកចាតើការទូទៅថ្មី លោក José Mourinho ក៏បានបង្ហាញចំណាប់អារម្មណ៍ពីកាបន្តកុងត្រាថ្មីរបស់កីឡាករ Michael Carrick ថា:

“កីឡារករ Michael គឺជាខ្សែបម្រើកណ្តាលដែលមានភាពវៃឆ្លាត ហើយពូកែក្នុងការប្រកួត។ ខ្ញុំពិតជារីករាយដែលកីឡាកររូបនេះបន្តកុងត្រាថ្មីជាមួយក្លឹប។ ទម្រង់លេងរបស់កីឡាកររូបនេះក្នុងរដូវកាលនេះបានបង្ហាញថា សមត្ថភាព និងការលេងក្នុងការប្រកួតពិតជាខ្លាំង។ កីឡាករ Michael Carrick មានបទពិសោធន៍ច្រើនជាមួយក្លឹបក្រោយបានចំណាយពេលយ៉ាងយូរនៅទីនេះដែលពិតជាអស្ចារ្យ។ ខ្ញុំពិតជារីករាយដែលបានធ្វើការរូបគេ៕”

EC3589E4854247F19C0F308D4634F8CA

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Manchester United

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត