កីឡាការីនី Maria Sharapova នឹងត្រូវពិន័យរយៈពេល ២ ឆ្នាំ

លី រិទ្ធី June 9, 2016


កីឡាការីនី Maria Sharapova នឹងត្រូវពិន័យរយៈពេល ២ ឆ្នាំដោយសហព័ទ្ធតេន្នីសអន្តរជាតិ ឬ International Tennis Federation ក្នុងការប្រើប្រាស់ថ្នាំដែលត្រូវបានហាម។

កីឡាការីនី សញ្ជាតិ រុស្សី រូបនេះត្រូវបានសហព័ទ្ធកីឡាតេន្នីសអន្តរជាតិ ពិន័យកាលពីខែមិនា ក្រោយការធ្វើតេស្តថ្នាំ meldonium កាលពីខែមករា នៅក្នុងកម្មវិធី Australian Open។ ថ្នាំសម្រាប់ប្រើប្រាស់ជម្ងឺបេះដូង ដែលកីឡាការីនីវ័យអាយុ ២៩ ឆ្នាំរូបនេះបានប្រើប្រាស់តាំងពីឆ្នាំ ២០០៦ តែឆ្នាំនេះបានក្លាយជាថ្នាំដែលត្រូវបានហាមនៅថ្ងសទី១ មករា ២០១៦។

កីឡាការីនីជើងឯក Grand Slam ៥សម័យ បាននិយាយថា៖ “កីឡាការីនីរូបនេះមិនអាចទទួលយកបាននោះទេនៅការដាក់ពិន័យនេះ”។ កីឡាការីនី Sharapova នឹងផ្តឹងតបវិញទៅកាន់តុលាការកីឡា Court of Arbitration for Sport (Cas)។

គួបញ្ជាក់ផងដែរថា ការដាក់ពិន័យនេះអាចនឹងធ្វើឲ្យកីឡាការីនីរូបនេះមិនអាចចូលរួមប្រកួតពានរង្វាន់ Grand Slam ទី៣ ប្រចាំនៅប្រទេសអង់គ្លេស គឺ Wimbledon ឆ្នាំនេះបាននោះទេ។ កីឡាការីនីរូបឈ្នះពាន Wimblemdon លើកដំបូងនៅឆ្នាំ ២០០៤ ក្នុងវ័យ ១៧ ឆ្នាំដោយការឈ្នះនោះជាការឈ្នះពាន Grand Slam ទី១ របស់កីឡាការីនីរូបនេះដែលធ្វើឲ្យ Sharapova ទទួលបានកេរ្ត៍ឈ្មោះល្បីល្បាញក្នុងវិស័យកីឡាតេសន្នីស៕

Mar 7, 2016; Los Angeles, CA, USA; Maria Sharapova speaks to the media announcing a failed drug test after the Australian Open during a press conference today at The LA Hotel Downtown. Mandatory Credit: Jayne Kamin-Oncea-USA TODAY Sports

ប្រែមស្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត