ក្លឹប Manchester United ទិញបាន​​ខ្សែ​ការពារ Villarreal កីឡាករ Eric Bailly ហើយ

លី រិទ្ធី June 9, 2016


ក្លឹបបិសាចក្រហម Manchester United បានចុះកុងត្រាជាមួយខ្សែការពារសញ្ជាតិ កូតឌីវ័រ Eric Bailly របស់ក្លឹប Villarreal ក្នុងរយៈពេល ៤ ឆ្នាំ ជាមួយតម្លៃប្រហែលជា ៣០លានអឺរ៉ូ។ កីឡាកររូបនេះបានក្លាយជាកីឡាករដំបូងគេដែលលោក Jose Mourinho បាននាំយកមកកាន់ក្លឹបកំពូលនៃលីកអង់គ្លេសនេះបន្ទាប់ពីរូបលោកបានមកដឹកនាំក្លឹបដ៏ធំនេះ។

ខ្សែការពារកណ្ដាលវ័យ ២២ ឆ្នាំរូបនេះបានធ្វើតេស្តសុខភាពហើយៗទទួលបានជោគជ័យដោយគ្មានអ្វីគួរឱ្យបារម្ភទេ។ គួរបញ្ជាក់ថា កីឡាករ Bailly លេងបាន ៤០ ប្រកួតកាលពីរដូវកាលមុនបន្ទាប់ពីបានផ្ទេរមកក្លឹប Villarreal កាលពីខែមករាឆ្នាំ ២០១៥ ដោយមានតម្លៃខ្លួនត្រឹមតែ ៤,៤លានផោនប៉ុណ្ណោះ។

350E7F4600000578-3631204-image-m-13_1465390481242

កីឡាករូបនេះបានបង្ហាញចំណាប់អារម្មណ៍ក្រោយចុះកុងត្រាថា៖ “សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ! នៅទីបំផុតខ្ញុំបានលេងឲ្យក្លឹប Manchester United។ ការដែលបានលេងឲ្យក្លឹបកំពូលគឺជាអ្វីដែលខ្ញុំចង់បានតាំងពីដើមមក។ ខ្ញុំចង់អភិវឌ្ឍន៍ខ្លួនរបស់ខ្ញុំឲ្យក្លាយជាកីឡាករដ៏ល្អមួយរូប ហើយខ្ញុំជឿជាក់ថាខ្ញុំនឹងធ្វើបានក្រោមការដឹកនាំរបស់លោក Jose Mourinho។ ខ្ញុំពិតជារីករាយហើយខ្ញុំសង្ឃឹមថានឹងបានជួបមិត្តភក្តិថ្មីៗក៏ដូចចាប់ផ្តើមជីវិតថ្មីក្នុងពេលឆាប់ៗនេះ។”

បើតាមសារព័ត៌មាននានាបានឱ្យដឹងថា កីឡាកររូបនេះអាចមានតម្លៃខ្លួនប្រមាណជា ៣០ លានអឺរ៉ូ ជាមួយនឹងថ្លៃពលិកម្មផ្សេងៗទៀត។ កីឡាកររូបនេះក៏អាចនឹងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតកម្តៅសាច់ដុំមុនបើករដូវកាលក្នុងដំណើរទៅកាន់ប្រទេសចិនក្នុងការប្រកួតជាមួយក្រុម Borussia Dortmund និងក្លឹប Manchester City ផងដែរ៕

JS92045708

 

 

 

350E8E6100000578-3631204-image-m-12_1465390169359

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Manchester United

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត