ទីក្រុង បារីស ត្រៀមខ្លួនរួចរាល់ដើម្បីទទួលភ្ញៀវក្នុងការប្រកួត Euro 2016

លី រិទ្ធី June 8, 2016


ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ 2016 UEFA European Championshipឬក៏លោកអ្នកធ្លាប់ហៅថា UEFA Euro 2016 នោះនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ ដោយប្រទេសបារាំង នឹងក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតលើកនេះ។ នេះជាការប្រកួតលើកទី១៥ ហើយព្រឹត្តិការណ៍ Euro បានរៀបចំឡើងនៅលើទឹកដីនៃមហាអំនាចអឺរ៉ុបមួយនេះ។ ជាមួយគ្នានេះដែរ ប្រទេសអេស្ប៉ាញ ដែលបានឈ្នះពាននេះ ២ លើកជាប់ៗគ្នានោះ នឹងក្លាយជាក្រុមការពារតំណែងជើងឯកក្នុងការប្រកួត Euro 2016 នេះ។

សម្រាប់ការប្រកួត Euro 2016 នេះដែរ ប្រទេសបារាំងនឹងប្រើប្រាស់កីឡដ្ឋានចំនួន ១០ ដែលស្ថិតនៅក្នុងទីក្រុងធំរបស់ខ្លួន ក្នុងនោះទីក្រុងប៉ារីស ដែលជារដ្ឋធានីដ៏មានប្រជាប្រិយភាពជាងគេក៏នឹងត្រៀមខ្លួនដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ គួរបញ្ជាក់ថា កីឡដ្ឋាន Parc des Princes នៅក្នុងទីក្រុងប៉ារីស អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៤៨,៧១២ នាក់និងជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានធំៗទាំង ២០ ផងដែរ។

ទីក្រុងប៉ារីស ដែលស្ថិតនៅជាប់ទន្លេ Seine ភាគខាងជើងនៃប្រទេសមានផ្ទៃដីសរុប 105 km² (41 mi²) និងមានប្រជាជនប្រមាណជា 2,241,346 គិតត្រឹមឆ្នាំ ២០១៤។ ក្នុងនោះដែរ ក្លឹប Paris Saint-Germain និងក្រុម rugby ក្លឹប Stade Français ក៏មានមូលដ្ឋាននៅទីក្រុងប៉ារីសនេះផងដែរ។

ប៉ារីសត្រូវបានគេទីក្រុងមួយដែលបានរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនជារៀងរាល់ឆ្នាំដែលក្នុងនោះ រួមមានការប្រកួតតេន្នីស Grand Slam ធំទី ២ ប្រចាំឆ្នាំដែលមាននៅក្នុងកាលវិភាគប្រកួតតេន្នីសនោះ French Open នៅលើដីក្រហម នៃ Roland Garros ជារៀងរាល់ឆ្នាំ ហើយទីក្រុងនេះក៏បានធ្វើជាម្ចាស់ផ្ទះ Summer Olympics ឆ្នាំ១៩៩០ និង ១៩២៤, FIFA World Cup ឆ្នាំ១៩៣៨ និង ១៩៩៨ និង Rugby World Cup ឆ្នាំ២០០៧។ ក្រៅពីនេះជារៀងរាល់ឆ្នាំក៏មានការប្រកួតប្រណាំងកង់ Tour de France ជារៀងរាល់ខែកក្កដា ផងដែរ។

download

Paris

គួរបញ្ជាក់ផងដែរថា៖ ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ Euro 2016 នេះនឹងមានប្រទេសចំនួន ២៤ ចូលរួមជាលើកដំបូង។ ២៤ ក្រុមនឹងបែងចែកចេញជា ៦ ពូលដោយក្នុងមួយពូលៗ មាន ៤ ក្រុម។ ក្រុម ២ ដែលឈនៅកំពូលតារាងក្រោយការប្រកួតជម្រុះពូលនឹងមានសិទ្ធបន្តទៅលេងវគ្គជម្រុះជាបន្តទៀត។ ក្រោមការរៀបចំថ្មីនេះលក្ខខណ្ឌប្រកួតមានការកែប្រែបន្តិចដោយក្រុមដែលឈលេខ ៣ ក្នុងពូលនីមួយដែលធ្វើបានល្អជាងគេ ៤ ក្រុមនឹងមានសិទ្ធបន្តទៅវគ្គជម្រុះបន្តផងដែរ។ ដូចនេះសរុបទាំងអស់មាន ១៦ ក្រុម សម្រាប់ការប្រកួតជម្រុះ ១៦ ចុងក្រោយ ហើយបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត