លោក Ronald Koeman ក្លាយជាអ្នកចាត់ការទូទៅក្លឹប Everton

លី រិទ្ធី June 8, 2016


លោក Ronald Koeman ក្លាយជាអ្នកកចាត់ការទូទៅថ្មីរបស់ក្លឹប Everton ក្រោយបានយល់ព្រមលក្ខខណ្ឌជាមួយក្លឹបកាលពីពេលថ្មីៗនេះ។

លោក Koeman បានសម្រេចចិត្តចាកចេញពីក្លឹប Southampton ក្រោយក្លឹបនេះបានតែងតាំងរូបលោកកាលពីឆ្នាំ ២០១៤ ដើម្បីដឹកនាំក្លឹបក្នុងការប្រកួត Premier League។ ក្នុងការនាំយកលោក Koeman មកដឹកនាំ ក្លឹប Everton ត្រូវសងថ្លៃកុងត្រាឆ្នាំចុងក្រោយរបស់លោកនៅក្លឹប Southampton ដែលមានតម្លៃប្រហែលជា ៥ លានអឺរ៉ូ។ ខាងក្រោមនេះជាស្ថិតិដឹកនាំរបស់លោក KOEMAN៖

Valencia (2007-08): P35 W12 D9 L14
Feyenoord (2011-14): P108 W62 D21 L25
Southampton (2014-16): P91 W44 D17 L30

លោក Koeman ដែលម្ចាស់ក្លឹប Everton លោក Farhad Moshiri នាំមកដែលកុងត្រា ៦លានអឺរ៉ូ ក្នុងមួយឆ្នាំ។

_89907921_koeman_graphic

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត