អត្តពលិកកាយសម្ព័ន្ធកម្ពុជា ៣រូបនឹងចេញទៅប្រកួតជើងឯកពិភពលោកលើកទី១៤នៅកូរ៉េ

នូ មករា June 7, 2016


កីឡាករ ២ រូប រួមជាមួយកីឡាការិនី១រូបនៃកីឡាកាយសម្ព័ន្ធ ឬអេរ៉ូប៊ិក(Aerobic) របស់កម្ពុជានឹងចេញទៅប្រកួតជើងឯកពិភពលោកលើកទី១៤នៅទីក្រុង Inchoen សាធារណរដ្ឋកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

photo_2016-06-07_06-48-58 [800x600]

លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នៃនឹងមានប្រទេសចំនួនជាង ៥០ចូលរួមជាមួយនឹងកីឡាករ-កីឡាការិនីរាប់ពាន់នាក់មកពីគ្រប់ទ្វីបទាំងអស់លើពិភពលោក។ លោកណយ ផាណាដែលជាអ្នកដឹកនាំក្រុមអត្តពលិកទៅចូលរួមប្រកួតផងនោះ បានបន្តថាក្នុងចំណោមកីឡាករ-កីឡការិនីទាំង៣រូបនោះរួមមានកីឡាករ សោ សុផេង និង ជឿន ចាន់បូរី ព្រមទាំងកីឡាការិនីសោ សុគីម ។ ជាមួយគ្នានេះដែរចៅក្រមអន្តរជាតិរបស់កម្ពុជា១រូបគឺលោកស៊ុំ ស្រ៊ន ក៏បានទទួលការអញ្ជើញចូលរួមបំពេញការងារសម្រាប់ការប្រកួតជើងឯកពិភពលោកនេះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ ភាគីកម្ពុជាបានត្រៀមប្រកួតលើវិញ្ញាសាឯកត្តជនបុរស និង វិញ្ញាសាគូចម្រុះបុរស-នារីផងដែរ ។

4

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត