គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចូលរួមប្រជុំសហព័ន្ធកីឡាជនពិការអាស៊ាន

នូ មករា June 7, 2016


ម៉ាឡេស៊ី៖ លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមក្នុងអង្គប្រជុំកិច្ចការសហព័ន្ធកីឡាជនពិការអាស៊ាននៅប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំដែលមានប្រទេសចំនួន ៩ក្នុងតំបន់អាស៊ានចូលរួមនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ មិថុនានេះនៅសណ្ឋាគារ ស៊ីរីប៉ាស៊ីហ្វិក ។ លោកយី វាសនាបានមានប្រសាសន៍ពីម៉ាឡេស៊ីមកថាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៤នេះបានធ្វើឡើងដើម្បីរៀបចំលេខាធិការដ្ឋានដែលត្រូវប្តូរពីម៉ាឡេស៊ីទៅប្រទេសថៃវិញ និងពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Para GAMES ឆ្នាំ២០១៧ ផងដែរ។

1 (1)

លោកបានបន្តថា អង្គប្រជុំនឹងសម្រេចលើវិញ្ញាសាកីឡាសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅម៉ាឡេស៊ីឆ្នាំ២០១៧ និងពិភាក្សាលើបទពិសោធជោគជ័យអាស៊ានប៉ារ៉ាហ្គេមនៅសិង្ហបូរីនាពេលកន្លងមកដើម្បីយកទៅអនុវត្តបន្តទៀតក្នុងការប្រកួតនាឆ្នាំខាងមុខដើម្បីសម្រេចភាពជោគជ័យកាន់តែខ្លាំងថែមទៀត៕

2 [800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត