ខេមរសហព័ន្ធកីឡាតេក្វាន់ដូជ្រើសរើសអត្តពលិកវ័យក្មេងសម្រាប់អូឡាំពិកយុវជនឆ្នាំ២០១៨

នូ មករា June 6, 2016


ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានចំណាយពេលពេញមួយថ្ងៃទី៥ ខែមិថុនា ដើម្បីស្វែងរកយុវជនវ័យក្មេងខ្លាំងៗចំនួន ១០រូបសម្រាប់បញ្ចូលក្នុងក្រុមអត្តពលិកថ្នាលដើម្បីបង្កើនការហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកឆ្នាំ២០១៨ខាងមុខនេះនៅក្នុងប្រទេសអាហ្សង់ទីន។

ការប្រកួតជម្រើសជាតិតេក្វាន់ដូប្រចាំឆ្នាំ២០១៦ នេះត្រូវបានធ្វើឡើងក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីសម្លឹងរកកីឡាករវ័យក្មេងៗដែលមានសមត្ថភាពសម្រាប់ត្រៀមឆ្នាំ២០១៨ ។

photo_2016-06-20_07-02-30 [800x600]

ឯកឧត្តមហង់ ជួនណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូក៏បានអញ្ជើញមកលើកទឹកចិត្តដល់ការប្រកួតនេះព្រមទាំងចូលរួមហ្វឹកហាត់ជាមួយយុវជនវ័យក្មេងទាំងនោះផងដែរ។ លោក ជាតិ ខេមរា សមាជិកប្រតិបត្តិរបស់សហព័ន្ធបានលើកឡើងថា៖ «ក្រៅពីកីឡាករថ្នាលចំនួន ១០រូបដែលកំពុងតែប្រមូលផ្ដុំក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និង កីឡានោះក៏នៅមានកីឡាករផ្សេងៗចំនួន៤០រូប ដូច្នេះសរុបមានចំនួន ៥០រូបដែលបានមកចូលរួមព្រឹត្តិការណ៍នេះ។»

គួរបញ្ជាក់ថា ការប្រកួតដែលមាន ៥ ប្រភេទទម្ងន់នោះ និង ៣ប្រភេទអាយុគឺអាយុក្រោម ១៣ឆ្នាំ ក្រោម១៤ឆ្នាំ និង ក្រោម ១៥ឆ្នាំហើយប្រកួតតែទៅលើវិញ្ញាសាប្រយុទ្ធសុទ្ធសាធតែម្ដង។ ការប្រកួតនេះគឺចម្រាញ់យកតែ១០រូបប៉ុណ្ណោះសម្រាប់ហ្វឹកហាត់ត្រៀមដើម្បីបន្តការប្រកួតជម្រុះលើកក្រោយៗទៀត ។ ឆ្លងកាត់ការប្រកួតជម្រុះបែបនេះគេមានជំនឿចិត្តថា ២ឆ្នាំទៅមុខទៀតនោះកម្ពុជានឹងមានអត្តពលិកប្រកបដោយសមត្ថភាពជាក់ជាមិនខាន៕

photo_2016-06-20_07-05-15 [800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត