ការប្រកួត Copa América Centenario 2016 ចាប់ផ្តើមហើយ!

លី រិទ្ធី June 6, 2016


ការប្រកួត Copa América Centenario ដែលអង់គ្លេសគេតាំងហៅថា Centennial Copa America 2016 គឹជាការប្រកួតបាល់ទាត់អន្តរជាតិដែលលើកនេះនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិគ ក្នុងឆ្នាំ ២០១៦។ កម្មវិធីនេះគឺធ្វើឡើងដើម្បីអបអរ CONMEBOL និង Copa América ហើយនេះជាលើកដំបូងដែលកម្មវិធីនេះធ្វើឡើងក្រៅពីប្រទេស អាហ្រ្វិកខាងត្បូង។

នេះជាការប្រកួត Copa América លើកទី ៤៥ ហើយ។ កម្មវិធីនេះអាចធ្វើឡើងបានដោយមានការព្រមព្រៀងរវាង CONMEBOL (the South American football confederation) និង CONCACAF (the football confederation for North and Central America and the Caribbean) ដែលធ្វើឡើង ៤ ឆ្នាំម្តង ដែលមានក្រុមចូលរួមចំនួន ១៦ ក្រុម ដែលច្រើនជាងកាលពីឆ្នាំមុនៗដែលមានតែ ១២ ក្រុម។ ក្នុងនោះ ១០ ក្រុមមកពី CONMEBOL និង ៦ ក្រុមមកពី CONCACAF។ សម្រាប់ជើងឯកពានរង្វាន់នឹងមិនទទួលបានការអញ្ជើញទៅប្រកួត 2017 FIFA Confederations Cup ដោយសារតែប្រទេស ឆីលី បានសិទ្ធិទៅចូលរួមទៅហើយក្រោយឈ្នះ 2015 Copa América។

សម្រាប់ឆ្នាំនេះការប្រកួត Copa América ធ្វើឡើងចាប់ពីថ្ងៃទី ៣ មិថុនា ដល់ថ្ងៃទី ២៦ មិថុនា ២០១៦។ ក្រុមដែលចូលរួមទាំង ១៦ នឹងបែងចែកចេញជា ៤ ពូលដែលក្នុងមួយពូល មាន ៤ ក្រុមក្នុងនោះរួមមាន៖

ពូលទី១
Argentina (1)
Brazil (6)
Mexico (22)
United States (32) (hosts)

ពូលទី២

Chile (5)
Colombia (8)
Uruguay (11)
Ecuador (13)

ពូលទី៣

Costa Rica (37)
Jamaica (54)
Panama (64)
Haiti (77)

ពូលទី ៤

Paraguay (46)
Peru (47)
Bolivia (68)
Venezuela (83)

Copa America 2016

អត្ថបទ៖ រិទ្ធី

រូបភាព៖ Copa América Centenario 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត