ក្រុមបាល់ទាត់នារីអាយុក្រោម ១៤ ឆ្នាំឈ្នះជើងឯក AFC U-14 girls’ Regional Championship 2016 តំបន់អាស៊ាន

លី រិទ្ធី June 6, 2016


ក្រោយធ្វើការប្រកួតអស់រយៈពេលជាច្រើនថ្ងៃរួចមក ការប្រកួតក្របខណ្ឌនៃការប្រកួត AFC U-14 girls’ Regional Championship 2016 តំបន់អាស៊ានបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគឺជាការជួបគ្នារវាងក្រុមបាល់ទាត់នារីអាយុក្រោម ១៤ ឆ្នាំប្រទេសថៃ ជួបប្រកួតជាមួយក្រុមបាល់ទាត់នារីអាយុក្រោម ១៤ ឆ្នាំប្រទេសហ្វីលីពីន។

ក្រុមទាំងពីរសុទ្ធតែមានឱកាសដូចគ្នាក្នុងការប្រកួតនេះ តែក្រុមបាល់ទាត់នារីប្រទេសថៃហាក់មានសំណាងជាងដោយរកបានគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះជួយឲ្យក្រុមបាល់ទាត់នារីអាយុក្រោម ១៤ ឆ្នាំប្រទេសថៃក្លាយជាជើងឯក AFC U-14 Girls Championship 2016 តំបន់អាស៊ាន។ នេះជាលើកទី ២ ហើយដែលក្រុមបាល់ទា់នារីប្រទេសថៃឈ្នះជើងឯកកម្មវិធីនេះដែលការឈ្នះលើកទី១ គឺនៅឆ្នាំ ២០១៤។

គួរបញ្ជាក់ផងដែរថា ការប្រកួតក្របខណ្ឌនៃការប្រកួត AFC U-14 girls’ Regional Championship 2016 ដែលត្រូវបានរៀបចំឡើងដោយ ASIAN FOOTBALL CONFEDERATION និងមានការចូលរួមពីប្រទេសជាច្រើននៅក្នុុងទ្វីបអាស៊ីដោយត្រូវបានបែងចែកទៅតាមតំបន់ផ្សេងៗពីគ្នាដូចជាតំបន់អាស៊ីខាងលិច តំបន់អាស៊ីភាគខាងត្បូង និងអាស៊ីកណ្តាល (មាន២ពូល) តំបន់អាស៊ាន (មាន២ពូល) និងតំបន់អាស៊ីបូពា៍ (មាន២ពូល)។

13403127_1595517764073185_5937778553507273927_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត