លោក Ronald Koeman នឹងក្លាយជាអ្នកចាត់ការទូទៅក្លឹប Everton ក្នុងសប្តាហ៍នេះ

លី រិទ្ធី June 5, 2016


លោក Ronald Koeman នឹងក្លាយជាង្នកចាត់ការទូទៅថ្មីរបស់ក្លឹប Everton ក្រោយបានយល់ព្រមលក្ខខណ្ឌជាមួយក្លឹបកាលពីពេលថ្មីៗនេះ ហើយក្លឹប Everton គ្រោងនឹងប្រកាសការតែងតាំងរូបលោកក្នុងសប្តាហ៍នេះផងដែរ។

លោក Koeman បានសម្រេចចិត្តចាកចេញពីក្លឹប Southampton ក្រោយក្លឹបនេះបានតែងតាំងរូបលោកកាលពីឆ្នាំ ២០១៤ ដើម្បីដឹកនាំក្លឹបក្នុងការប្រកួត Premier League។ ក្នុងការនាំយកលោក Koeman មកដឹកនាំ ក្លឹប Everton ត្រូវសងថ្លៃកុងត្រាឆ្នាំចុងក្រោយរបស់លោកនៅក្លឹប Southampton ដែលមានតម្លៃប្រហែលជា ៣,៥ លានអឺរ៉ូ។ ខាងក្រោមនេះជាស្ថិតិដឹកនាំរបស់លោក KOEMAN៖

Valencia (2007-08): P35 W12 D9 L14
Feyenoord (2011-14): P108 W62 D21 L25
Southampton (2014-16): P91 W44 D17 L30

25F5314900000578-3625078-image-a-11_1465035080445

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail.com

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត