ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី១

លី រិទ្ធី June 5, 2016


នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី១ ឆ្នាំ២០១៦ ។ ការប្រកួតនេះក្នុងគោលបំណង ស្វែងរកកីឡាករ កីឡាការិនី ដែលមានគុណផលខ្ពស់សម្រាប់ចូលរួមការប្រកួតអន្តរជាតិនានា ។ នៅក្នុងការប្រកួតនេះដែលមានក្លឹបចូលរួមចំនួន៧ និងកីឡាករ កីឡាការិនីសរុប ១០៥នាក់ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡានេះ ត្រូវបានរៀបចំជូនជាកិត្តិយសឧទ្ទឹសជូន ចំពោះព្រឹទ្ធាចារ្យ ហែម ថុន ជាកីឡាករ និងជាអតីតគ្រូបង្វឹកកីឡាហែលទឹក និងជាអតីតកីឡាករហែលទឹក ដ៏ឆ្នើមបំផុតមួយរូប ក្នុងចំណោមកីឡាករឆ្នើមៗទាំងឡាយ ក្នុងទសវត្សរិ៍ ឆ្នាំ១៩៦០។ ចំណែកឯ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ធ្លាប់ជាអតីតកីឡាករ ហែលទឹកមួយរូបផងដែរនៅក្នុងក្រុមកីឡាករហែលទឹក ដែលមាន ព្រឹទ្ធាចារ្យ ហែម ថុន ជាគ្រូបង្វឹក ហើយកាលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជាសិស្សវិទ្យាល័យ។

13320545_841657935938424_8688312572060208230_o13307461_841658179271733_8291891787189276506_n

13308444_841658125938405_9144531821925710761_o

 

13340263_841657999271751_701152033722293552_o

13391620_841657995938418_7664867863378133222_o

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត