ពិភពលោកសោកសង្រេងចំពោះមរណភាពរបស់ស្តេចប្រដាល់ Mohammad Ali

នូ មករា June 5, 2016


ដំណឹងមរណភាពរបស់អ្នកប្រដាល់ប្រចាំសតវត្ស Mohammad Ali ដែលត្រូវបានមហាជនទូទាំងពិភពលោកកោតសរសើរ និងបានចាត់ទុកថាជាកីឡាករប្រដាល់ដ៏អស្ចារ្យមួយរូបនៅក្នុងប្រវត្តិសាស្ត្របានក្លាយជាព័ត៌មានដ៏សោកសង្រេងមួយដោយមានមនុស្សជាច្រើននៅគ្រប់ទិសទីក្នុងសកលលោកបានបង្ហាញនូវភាពសោកស្តាយក៏ដូចជាបានចូលរួមផ្ញើរសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់ស្តេចប្រដាល់រូបនេះ។

អតីតប្រធានាធិបតីអាម៉េរិគ លោក ប៊ីល គ្លីនតុន បានថ្លែងថា៖« គាត់ពិតជាមនុស្សដ៏អស្ចារ្្យមួយរូប! គាត់បានបង្ហាញឱ្យឃើញនូវសមត្ថភាពដ៏កម្រមាននៅលើសង្វៀន មិនត្រឹមតែប៉ុណ្ណោះគាត់គឺជាតួអង្គមួយដែលជះឥទ្ធិពលក្នុងការលើកទឹកចិត្តដល់យុវជនជាច្រើននៅក្នុងពិភពលោក ក្នុងការជម្នះនូវការលំបាកទាំងឡាយ សូម្បីតែដំណាក់់កាលចុងក្រោយនៃជីវិតរបស់ខ្លួនក៏គាត់នៅតែជាមនុស្សដ៏អង់អាចម្នាក់ដែលបានប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីជម្នះជំងឺដែលបានញាុំញីសុខភាពគាត់ជារៀងរាល់ថ្ងៃនោះ»។

US former heavyweight boxing champion Mu

បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានលើកឡើងទាំងសោកស្តាយថា៖ «គាត់គឺជាជើងឯកម្នាក់ដែលគ្មាននរណាអាចផ្ទឹមបាន និងជាបុរសដ៏អស្ចារ្យ! យើងទាំងអស់គ្នានឹងចងចាំអ្នកជានិច្ច!»

បុរសដែលធ្លាប់បានអង្រួនសង្វៀនប្រដាល់អស់រយៈកាលជាច្រើនទសវត្សរ៍នេះ បានតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងស្ថានភាពចុះដុនដាបនៃសុខភាពរហូតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ និងបានទទួលមរណភាពក្នុងវ័យ ៧៤ ឆ្នាំនៅក្នុងរដ្ឋអារីហ្សូណាកាលពីថ្ងៃសុក្រម្សិលមិញនេះ។

la-muhammad-ali-vs-sonny-liston-1965-world-heavyweight-title-20160603

ចាប់កំណើតនៅក្នុងឆ្នាំ១៩៤២ នៅក្នុងតំបន់ Cassius Marcellus Clay លោកអាលី បានក្លាយជាបុគ្គលល្បីល្បាញម្នាក់បន្ទាប់ពីបានឈ្នះមេដាយមាសជើងឯកប្រដាល់ទម្ងន់ធ្ងន់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងរ៉ូមនាឆ្នាំ១៩៦០ បន្ទាប់មកទៀតលោកត្រូវបានគេប្រសិទ្ធនាមថា «The Greates» ក្រោយពីបានយកឈ្នះលើកំពូលអ្នកប្រដាល់អាម៉េរិគ Sonny Liston នាឆ្នាំ១៩៦៤ និងគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកចាប់ពីពេលនោះមកតែម្តង។

ជាងនេះទៅទៀតលោកក៏ត្រូវបាន ស្ថានីយ៍ទូរទស្សន៍ BBC ដ៏ល្បីល្បាញផ្តល់រហស្សនាមជា «Sports Personality of the Century» ផងដែរ។ លោក Mohammad Ali ទទួលបានកេរ្តិ៍ និងការគោរពថែមទៀតបន្ទាប់ពីលោកបានចេញមុខរិះគន់ជាចំហរចំពោះវិនាសកម្មនៃសង្គ្រាមនៅវៀតណាម ដោយបានពោលថាលោករីករាយក្នុងការធ្វើជាអ្នកប្រដាល់ដ៏សាមញ្ញម្នាក់ជាជាងចូលរួមក្នងធ្វើនូវអំពើមួយដែលអាចនាំមកនូវវិនាសកម្មដល់មនុស្សជាតិ។

អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានពោលថា៖ «ចាប់ពីពេលនេះតទៅគ្មាននរណាម្នាក់ដែលអាចធ្វើដូចជាគាត់បានទេ! សហគមន៍នៃជនជាតិស្បែកខ្មៅនៅទូទាំងពិភពលោកត្រូវការគាត់ យើងទាំងអស់គ្នាគោរពគាត់់ ជាពិសេសគាត់គឺជាមនុស្សម្នាក់ដែលបានលះបង់យើងច្រើនដើម្បីពួកយើង គាត់ក៏ជាចំណែកមួយដែលបានជំរុញឱ្យខ្ញុំមានថ្ងៃនេះ!»

Muhammad Ali before the fight The Rumble In The Jungle, Zaire, 1975

សូមបញ្ជាក់ថា នៅក្នុងអាជីពរបស់ខ្លួន លោក Mohammad Ali បានឈ្នះមេដាយមាសអូឡាំពិកម្តងក្នុងឆ្នាំ១៩៦០ និងបានគ្រងតំណែងជាជើងឯកទម្ងន់ធ្ងន់ពិភពលោកក្នុងឆ្នាំ 1964 ដល់ 1967, 1974 ដល់ 1978  និងពីឆ្នាំ1978  ដល់ 1979 ព្រមទាំងមានប្រវត្តិឈ្នះ៥៦ ដង (ផ្តួលដៃគូឱ្យសន្លប់បាន ៣៧ ដង) នៅក្នុងការប្រកួតទាំង ៦១ដងរបស់ខ្លួន។

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត