កំពូលកីឡាករប្រដាល់ Muhammad Ali ទទួលមរណៈភាពក្នុងអាយុ ៧៤ ឆ្នាំ

លី រិទ្ធី June 4, 2016


កំពូលកីឡាករប្រដាល់ប្រចាំប្រវត្តិសាស្រ្ត Muhammad Ali បានទទួលមរណៈភាពហើយក្នុងអាយុ ៧៤ ឆ្នាំ នៅឯមន្ទីរពេទ្យ US city of Phoenix នៅរដ្ឋ Arizona state បន្ទាប់ពីត្រូវបានបញ្ជូនចូលមន្ទីរពេទ្យនេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ world heavyweight champion  ដែលជាកីឡាករល្បីជាងគេនៅលើពិភពលោកនេះមានជម្ងឺផ្លូវដង្ហើមដែលបានបណ្តាលឱ្យសុខភាពរបស់គាត់បានធ្លាក់ចុះជាលំដាប់។

ក្រុមគ្រួសាររបស់លោក Ali បានបញ្ជាក់ឱ្យដឹងថាពិធីបុណ្យរបស់កំពូលកីឡាករប្រដាល់រូបនេះនឹងធ្វើឡើងនៅស្រុកកំណើតរបស់លោកនៅឯ Louisville, Kentucky ។ គួរបញ្ជាក់ផងដែរថាកីឡាករដែលមានដើមកំណើតនៅ Cassius Marcellus Clay រូបនេះបានចាប់ផ្តើមមានឈ្មោះល្បីល្បាញដោយបានយកឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់ light-heavyweight នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីឆ្នាំ១៩៦០ និងមានរហស្សនាមថា “The Greatest” ហើយបានយកឈ្នះលើកីឡាករ Sonny Liston នៅឆ្នាំ១៩៦៤ ដើម្បីឈ្នះជើងឯកពិភពលោកជាលើកដំបូង ហើយបន្ទាប់មកបានក្លាយជាកីឡាករ world heavyweight ៣ ស្ថាប័នផ្សេងៗគ្នាផងដែរ។

ក្រោយពីបានប្រលូកក្នុងវិស័យកីឡាករប្រដាល់ប្រកបដោយភាពល្បីល្បាញអស់រយៈកាលជាច្រើនឆ្នាំរួចមក លោកក៏បានចូលនិវត្តន៍នៅឆ្នាំ១៩៨១ ដោយមានកំណត់ត្រាឈ្នះ ៥៦ ដង ក្នុងការប្រកួតទាំង ៦១ ប្រកួត។

_89882034_89882033

_89882040_89882039

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC News

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត