កីឡាករ Novak Djokovic នឹងជួបកីឡាករ Andy Murray នៅក្នុងការវគ្គផ្តាច់ព្រ័ត្រ French Open 2016

លី រិទ្ធី June 4, 2016


កីឡាករ Novak Djokovic កំពុងតែបង្កើតប្រវត្តិសាស្រ្តនៅក្នុងការប្រកួត French Open ដោយបានឆ្លងចូលវគ្គផ្តាច់ព្រ័ត្រចំនួន ៤ ដង ក្នុងរយៈពេល ៥ ឆ្នាំនៅក្នុងការប្រកួតដែលកីឡាកររូបនេះមិនទាន់ឈ្នះនៅឡើយ។ ក្នុងការព្យាយាមក្លាយជាជើងឯក Grand Slam ទាំង ៤ ពានធំៗនេះ កីឡាករ Djokovic ក៏នឹងសង្ឃឹមថានឹងឈ្នះពានធំ ៤ ដែលជារឿងដ៏កម្រនឹងកើតមានឡើងចំពោះកីឡាករនានាក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ។

សូមបញ្ជាក់ថា កីឡាករ Djokovic បានយកឈ្នះលើកីឡាករលេខ ១៣ ពិភពលោក Dominic Thiem ក្នុងលទ្ធផល 6-2, 6-1, 6-4 ដើម្បីចូលទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាបន្ត។ ជើងឯកពាន Grand Slam ១១ សម័យកាល Djokovic បាននិយាយថា៖ “នេះជាការប្រកួតដ៏អស្ចារ្យមួយក្នុងកម្មវិធីនេះ។”

ចំណែកឯគូប្រកួតរបស់កីឡាកររូបនេះ គឺជាគូប្រកួតចាស់របស់កីឡាករ Andy Murray ដោយបានយកឈ្នះកីឡាករការពារតំណែងជើងឯកឆ្នាំមុន Stan Wawrinka ក្នុងលទ្ធផល 6-4, 6-2, 4-6, 6-2។ កីឡាករ Murray ក៏បានក្លាយជាកីឡាករសញ្ជាតិអង់គ្លេសដំបូងគេដែលបានឆ្លងចូលវគ្គនេះគិតតាំងពីឆ្នាំ ១៩៣៧ មក។

សម្រាប់ការប្រកួតនេះ គឺជាការប្រកួតដ៏សំខាន់មួយដោយហេតុថា ទាំងកីឡាករលំដាប់ទី ១ Djokovic និងកីឡាករលំដាប់ទី ២ Murray សុទ្ធតែមិនធ្លាប់បានឈ្នះដូចគ្នាសម្រាប់ពាន French Open នេះ ខណៈដែលការប្រកួតរវាងកីឡាករទាំងពីរនឹងធ្វើឡើងនៅថ្ងៃស្អែកនេះហើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រនារីទោលដែលជាការជួបគ្នាកីឡាករលំដាប់លេខ ១ ពិភពលោកសញ្ជាតិ អាម៉េរិគ និងជាកីឡាការីនីការពារតំណែងជើងឯក Serena Williams ដោយនឹងត្រូវជួបប្រកួតជាមួយកីឡាការិនីសញ្ជាតិអេស្ប៉ាញ Garbiñe Muguruza។

Novak Djokovic

Andy Murray

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Foxsports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត