កីឡាករជម្រើសជាតិ ក្រូអាត មួយរូបកំពុងចចារជាមួយក្លឹបនៅលីកកំពូលនៃប្រទេសថៃ

លី រិទ្ធី June 2, 2016


លោក Dejan Vukadinovic ដែលជា agent សញ្ជាតិ ស៊េបី បានបញ្ជាក់ថារូបលោកកំពុងតែចចារជាមួយនឹងកីឡាករ Anas Sharbini នឹងក្លឹបមួយនៅលីកកំពូលនៃប្រទេសថៃ។

កីឡាករ Anas Sharbini ដែលមានវ័យ ២៨ ឆ្នាំ ជាកីឡាករ playmaker របស់ក្រុមជម្រើសជាតិ ក្រូអាត ទើបតែបានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួតពានរង្វាន់ Euro 2016 ជាមួយប្រទេស អ៊ីតាលី នៅខែមិថុនា ខាងមុខនេះ។ កីឡាកររូបនេះអាចនឹងចូលរួមជាមួយក្លឹបកំពូលមួយនៅប្រទេសថៃមុននឹងទីផ្សារដោះដូរកីឡាករត្រូវបានបិទ។

ជាពិសេស កីឡាករ Sharbini មានសញ្ជាតិដើមកាត់ ស៊ីរី ដូចនេះកីឡាកររូបនេះអាចចូលរួមក្នុងក្លឹបថៃក្នុងនាមជាកីឡាករ អាស៊ាន។

“យើងមិនទាន់អាចប្រាប់អ្នកទាំងអស់ពីព័ត៌មានលម្អិតថាក្លឹបណានៅឡើយទេ ប៉ុន្តែមានឱកាសខ្ពស់ដែលកីឡាកររូបនេះអាចលេងនៅលីកកំពូលនៃប្រទេសថៃ។” នេះជាអ្វីដែលលោក Vukadinovic បានបញ្ជាក់។

កីឡាករ Sharbini ចាប់អាជីពរបស់ខ្លួនជាមួយក្រុម NHK Rijeka នៅឆ្នាំ ២០០៥ ហើយក្លាយជាប្រធានក្រុមនៅឆ្នាំ ២០០៧។ ក្រោយបានបង្ហាញទម្រង់យ៉ាងល្អ កីឡាកររូបនេះក៏បានផ្លាស់ទៅលេងឲ្យក្លឹបធំនៅក្រូអាត គឺក្លឹប Hijduk Split នៅឆ្នាំ ២០០៩ ហើយឥលូវកីឡាកររូបនេះបានត្រលប់មក Rijeka វិញហើយ។

កីឡាករ Sharbini ត្រូវបានក្រុមយុវជនជម្រើសជាតិកៅហោមិនដែលខាននោះទេ។ លោក បានកោះហៅកីឡាកររូបនេះចូលក្រុមជម្រើសជាតិក្រូអាតនៅ Euro 2008 ក្នុងនាមជាកីឡាករបម្រុង។ កីឡាកររូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងជំនួបជាមួយ Qatar ហើយរកបានគ្រាប់ដំបូងក្នុងជំនួបជាមួយប្រទេស អាហ្សង់ទីន នៅក្នុងការប្រកួតមិត្តភាពនីកីឡដ្ឋាន Upton Park ទីក្រុង ឡុង នាថ្ងៃទី ១២ វិច្ឆិការ ២០១៤។

11742895_1494358340855795_8026688005407049764_n

15770_1494358354189127_7875308204490859038_n

11745452_1494358350855794_5369851394681745153_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត