ក្លឹប BURIRAM បង្ហាញកីឡាករ ABDULHAFIZ ដែលជាកីឡាករចំណូលថ្មី

លី រិទ្ធី June 2, 2016


ក្លឹប Buriram United បានធ្វើការបង្ហាញជាផ្លូរការនៅខ្សែការពារស្លាបឆ្វេងថ្មី កីឡាករ Abdulhafiz Bueraheng ពីក្លឹប Nara United។

ក្រោយពីបបញ្ចប់ការចុះកុងត្រាកាលពីសប្តាហ៍មុនរួចមក ក្លឹបជើងឯករដូវកាល ២០១៥ Buriram បានបង្ហាញកីឡាករថ្មីរបស់ខ្លួនជាផ្លូវការគឺកីឡាករ Abdulhafiz Bueraheng។ ខ្សែការពារស្លាបឆ្វេងវ័យ ២១ ឆ្នាំរូបនេះត្រូវបានបង្ហាញនៅថ្ងៃទី ១ មិថុនា កាលពីម្សិលមិញនេះនៅក្នុងការប្រកួតមិត្តភាពរវាងក្លឹប Nara United និងក្លឹប Buriram ដែលក្រុមភ្ញៀវបានយកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០។ hich the visitor won by 4-0 result។

កីឡាករ Abdulhafiz Bueraheng វ័យ ២១ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប Nara United នៅ Thai Division 2។ ក្រោយការទស្សនាវីដេអូ និងវិភាគរួចមក ក្លឹប Buriram ក៏សម្រេចចិត្តនាំយកកីឡាករដែលមានកំណើតនៅឯ Narathiwat មកកាន់កីឡដ្ឋាន Thunder Castle Stadium។ 

តម្លៃខ្លួនរបស់កីឡាកររូបនេះមិនត្រូវបានបង្ហាញប្រាប់នោះទេ តែមានពាក្យលិចលឺថាតម្លៃខ្លួនរបស់កីឡាកររូបនេះមានតម្លៃប្រហែលជា ៨០០K Baht៕

13339548_1594309520860676_7692271784951399022_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត