តោះនាំគ្នាមើល Euro 2016 មានអ្វីប្លែក!!!

លី រិទ្ធី June 1, 2016


ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ 2016 UEFA European Championshipឬក៏លោកធ្លាប់ហៅថា UEFA Euro 2016 នោះនឹងចាប់ផ្តើមនៅថ្ងៃទី ១០ មិថុនា រហូតដល់ថ្ងៃទី ១០ កក្កដា ២០១៦ ខាងមុខ ដោយប្រទេស បារាំង ជាម្ចាស់ផ្ទះក្នុងការប្រកួតលើកនេះ។ ការប្រកួតលើកនេះជាលើកទី ១៥ ដែលការប្រកួត Euro បានរៀបចំឡើង។ ប្រទេស អេស្ប៉ាញ ឈ្នះពាននេះ ២ លើកជាប់គ្នានឹងជាក្រុមការពារដំណែងជើងឯកក្នុងការប្រកួត Euro 2016 នេះ។

ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ Euro 2016 នេះនឹងមានប្រទេសចំនួន ២៤ ចូលរួមជាលើកដំបូង។ ២៤ ក្រុមនឹងបែងចែកចេញជា ៦ ពូលដោយក្នុងមួយពូលៗ មាន ៤ ក្រុម។ ក្រុម ២ ដែលឈនៅកំពូលតារាងក្រោយការប្រកួតជម្រុះពូលនឹងមានសិទ្ធបន្តទៅលេងវគ្គជម្រុះជាបន្តទៀត។ ក្រោមការរៀបចំថ្មីនេះលក្ខខណ្ឌប្រកួតមានការកែប្រែបន្តិចដោយក្រុមដែលឈលេខ ៣ ក្នុងពូលនីមួយដែលធ្វើបានល្អជាងគេ ៤ ក្រុមនឹងមានសិទ្ធបន្តទៅវគ្គជម្រុះបន្តផងដែរ។ ដូចនេះសរុបទាំងអស់មាន ១៦ ក្រុម សម្រាប់ការប្រកួតជម្រុះ ១៦ ចុងក្រោយ ហើយបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើកនេះ ប្រទេស បារាំងបានត្រៀមកីឡដ្ឋានចំនួន ១០ ផ្សេងគ្នាដើម្បីទុកឲ្យក្រុមទាំងអស់ប្រកួតដែលក្នុងនោះរួមមានកីឡដ្ឋាន

១. កីឡដ្ឋាន Stade Velodrome – នៅទីក្រុង Marseille ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧៣៩៤ នាក់

Marseile

២. កីឡដ្ឋាន Stade de Bordeaux – នៅទីក្រុង Bordeaux ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៤២១១៥នាក់

Boardeau

៣. កីឡដ្ឋាន Stade de Nice – នៅទីក្រុង Nice ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៣៥៦២៤នាក់

Nice

៤. កីឡដ្ឋាន Stade Bollaert-Delelis – នៅទីក្រុង Lens ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៣៨២២៣នាក់

Len

៥. កីឡដ្ឋាន Stade Pierre Mauroy – នៅទីក្រុង Lille អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៥០១៨៦នាក់

Lile

៦. កីឡដ្ឋាន Parc des Princes – នៅទីក្រុង Paris អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៤៨៧១២នាក់

Paris

៧. កីឡដ្ឋាន Stade de France – នៅទីក្រុង Saint-Denis អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៨១៣៣៨នាក់

Franch

៨. កីឡដ្ឋាន Stade Geoffroy Guichard – នៅទីក្រុង Saint-Etienne អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៤១៩៦៥នាក់

Asse

៩. កីឡដ្ឋាន Stadium de Toulouse – នៅទីក្រុង Toulouse អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៣៣១៥០នាក់

Toulouse

១០. កីឡដ្ឋាន Stade de Lyon – នៅទីក្រុង Lyon អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៥៩២៨៦នាក់

lyon

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត