លទ្ធផល និងតារាងពិន្ទុនៃការប្រកួត Toyota Thai League 2016

លី រិទ្ធី May 29, 2016


ក្រោយការប្រកួតសប្តាហ៍ទី ១៤ នៃការប្រកួតពានរង្វាន់ Toyota Thai League បានបញ្ចប់ក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយបានយកឈ្នះលើក្លឹប BB-CU FC ក្នុងលទ្ធផល ២-១។ កីឡាករ Cleiton Silva ជាកីឡាករដែលជួយឲ្យក្លឹប Maungthong United តាមស្មើវិញនៅនាទីទី ៥៦ ហើយកីឡាករ N’Dri ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែមមុននឹងចប់ការប្រកួតជួយឲ្យក្លឹប Maungthong United ទទួលបាន ៣ ពិន្ទុក្នុងសប្តាហ៍ទី ១៤ នេះ។

ចំណែកឯជើងឯកលីកកំពូលនៃប្រទេសថៃ Buriram នៅក្នុងសប្តាហ៍នេះបានទទួលជ័យជម្នះលើក្លឹប Nakhon Ratchasima ក្នុងលទ្ធផល ១-០ ផងដែរក្រោមការដឹកនាំរបស់លោក Afshin Ghotbi ដែលទើបនឹងតែងតាំងកាលពីពេលថ្មីៗនេះ។ គ្រាប់បាល់របស់ក្លឹប Buriram United រកបានដោយកីឡាករ Go Seul-ki នៅនាទីទី ១៥ នៃការប្រកួត។ រីឯក្លឹប Bangkok United នៅក្នុងសប្តាហ៍នេះបានយកឈ្នះក្លឹប Chonburi ក្នុងលទ្ធផល ១ ទល់នឹង ០ ជួយឲ្យក្លឹបឈនៅលេខ ២ នៅក្នុងតារាងពិន្ទុ៕

ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១៤៖

13332796_1720658924882143_5067577463299476440_n

13254625_1720661578215211_6425133230648749386_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត