ក្លឹប​ Real Madrid ជាជើងឯក UEFA Champions League ​2016

លី រិទ្ធី May 29, 2016


ការប្រកួតគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League 2016 នេះពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេដោយការប្រកួតធ្វើឡើងរហូតដល់ម៉ោងបន្ថែម ៣០ នាទី ២ ដងទើបរកឃើញជើងឯកនៅឆ្នាំនេះ។ ការប្រកួតចាប់ពីម៉ោង ១:៤៥ នាទីរំលងអាធ្រាត្ររហូតដល់ម៉ោងជិត ៥ ព្រឹកទើបការប្រកួតបញ្ចប់ដោយយើងរកឃើញជើងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League គឺក្លឹប Real Madrid ដែលបានយកឈ្នះលើក្លឹប Atletico Madrid ក្នុងកាស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ៥-៣ ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១ ក្រោយ ១២០នាទី។

13247742_1251810688198724_3594007650529476620_o

ការប្រកួតចាប់ផ្តើមដោយក្លឹបទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាំងខ្លាំង ព្រមទាំងបង្កើតឱកាសជាច្រើនដូចគ្នាតែខ្សែការពារកណ្តាលឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Sergio Ramos ជាកីឡាកររកបានគ្រាប់តាមស្មើកាលពី ២ ឆ្នាំមុននោះ រកបានគ្រាប់បាល់ឲ្យក្លឹប Real Madrid នាំមុខមុននៅនាទី ១៥ ក្នុងតង់ទីមួយ ក្រោយការបញ្ជូនបាល់ពិន័យរបស់កីឡាករ Toni Kroos ព្រមទាំងការតែតរបស់កីឡាករ Bale ហើយកីឡាករ Romas ជាអ្នកសម្រេច។ ចប់តង់ទី ១ ក្លឹប Real Madrid នាំមុខ ១ ទល់នឹង ០។

ចូលដល់តង់ទី ២ ក្លឹប Atletico Madrid ចាប់ផ្តើមការប្រកួតដោយដាក់សម្ពាធទៅលើក្លឹប Real Madrid យ៉ាងខ្លាំង។ នៅនាទី ៤៨ ក្លឹប At Madrid ទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែខ្សែប្រយុទ្ធ Antoine Griezmann ធ្វើមិនបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយក្លឹប At Madrid នៅតែព្យាយាមរកគ្រាប់បាល់តាមស្មើរហូទល់នាទីទី ៧៩ កីឡាករ Yannick Ferreira-Carrasco ដែលផ្លាស់ប្តូរចូលនៅដើមតង់ទី២ នោះរកបានគ្រាប់តាមស្មើឲ្យក្លឹប ១-១។ កាប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ១-១ ក្រោយ ៩០នាទី ហើយក្នុងការបន្ថែមម៉ោង ១៥ នាទីពីរដង ក៏គ្មានក្រុមណាអាចរកបានគ្រាប់បាល់ជ័យជម្នះ។ ដូចនេះក្រុមទាំងពីរត្រូវទាត់បាល់ពិន័យ ១១ ម៉ែត្រម្ខាង ៥ គ្រាប់ដើម្បីកាត់សេចក្តីរកជើងឯក។ ក្លឹប Real Madrid បានក្លាយជាជើងឯក UEFA Champions League 2016 ក្រោយឈ្នះក្នុងលទ្ធផល ៥-៣។ គួរបញ្ជាក់ផងដែរថា នេះជាពានទី ១១ ហើយដែលក្លឹប Real Madrid បានឈ្នះ ហើយជាពានទី ២ ក្នុងរយៈពេល ៣ ឆ្នាំផងដែរ។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៕

13325721_10151041663504953_4549591072507292236_n

13268342_10151041663439953_1581452730333328314_o

13320598_10151041663734953_8671736479035169329_o

13268373_10151041663584953_8611673096205550881_o

at-madrid-1

at-madrid

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Real Madrid

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត