ក្លឹប Manchester United តែងតាំងលោក José Mourinho ជាអ្នកចាត់ការទូទៅថ្មី

លី រិទ្ធី May 27, 2016


លោក José Mourinho ត្រូវបានក្លឹប Manchester United តែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លឹបដោយចាប់ផ្តើមក្នុងរដូវកាល ២០១៦/២០១៧ ដោយចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹបរហូតដល់ឆ្នាំ ២០២០។ អ្នកចាត់ការទូទៅសញ្ជាតិ ព័រទុយហ្គាល រូបនេះឈ្នះពានបាន ២២ តាំងពីឆ្នាំ ២០០៣ មក។

លោក José ដែលមានវ័យ ៥៣ បានគ្រប់គ្រងក្លឹបធំនៅទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះព្រមទាំងឈ្នះពានទាំងក្នុងលីក និងខាប់ (ប្រទេស ព័រទុយហ្គាល, អង់គ្លេស, អ៊ីតាលី និង អេស្ប៉ាញ) ក៏ដូចជាឈ្នះពាន  UEFA Champions League ២ ដង គឺនៅឆ្នាំ ២០០៤ ជាមួយក្លឹប FC Porto និងឆ្នាំ ២០១០ ជាមួយក្លឹប Inter Milan។

ក្រោយការប្រកាសជាផ្លូវការនេះបានធ្វើរួច លោក Ed Woodward បាននិយាយថា: “លោក José គឺជាអ្នកគ្រប់គ្រងដ៏ល្អមួយរូប លោកថ្លាប់ឈ្នះពានបានច្រើននៅទ្វីបអឺរ៉ុប ប្រាកដណាស់លោកស្គាល់ពី Premier League ច្បាស់ហើយធ្លាប់ឈ្នះ ៣ ដងផងដែរ។

“ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីស្វាគមន៍លោកមកកាន់ក្លឹប Manchester United កំណត់ត្រាជោគជ័យរបស់លោកគឺពិតជាអស្ចារ្យ។”

លោក José Mourinho បាននិយាយថា៖: “ក្លាយជាអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United គឺពិតជាមោតនាភាពសម្រាប់ខ្ញុំ។ ក្លឹបនេះគឺជាក្លឹបដែលអ្នកគាំទ្រជុំវិញពិភពលោកកោតសរសើរ។” “ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជួយឲ្យក្លឹបនេះត្រលប់មករកអ្វីដែលក្លឹបនេះតែងតែមានពីមុន៕”

13321722_10153776952252746_8959625114437755568_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Manchester United

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត