កីឡាករកម្ពុជា២រូបនឹងបង្ហាញខ្លួនក្នុងយប់នេះនាព្រឹត្តិការណ៍ MMA នៅប្រទេសថៃ

នូ មករា May 27, 2016


ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ (Mix Martial Art ឬ MMA) ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ន ONE Championship ដ៏មានប្រជាប្រិយបានធ្វើដំណើរមកដល់រាជធានីបាងកកប្រទេសថៃហើយ ដោយនៅក្នុងកម្មវិធី Kingdom of Champions ដែលប្រារព្ធធ្វើនៅលើសង្វៀន Impact Arena នារាត្រីនេះក៏នឹងមានកីឡាករកម្ពុជាចំនួន ២ រូបចូលរួមផងដែរ ដោយកីឡាករគុនខ្មែរបុរាណ ខុន ស៊ីចាន់  នឹងត្រូវជួបជាមួយជើងខ្លាំងថៃ Yodsanan Sityodtong ក្នុងការប្រកួតទម្ងន់ ៦២ គីឡូក្រាម ខណៈដែលកីឡាករ Kev Hemmorlor (ពីមុនប្រើប្រាស់ឈ្មោះថា ឌូ ម៉េង) នឹងប៉ះជាមួយកីឡាករថៃ Kritsada Konsrichai ក្នុងប្រភេទទម្ងន់ ៥២,២ គីឡូក្រាម។

 

សូមបញ្ជាក់ថា ខុន ស៊ីចាន់ ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញគ្រាន់បើនៅក្នុងវិស័យប្រដាល់សេរីខ្មែរ មានប្រវត្តិចូលរួមប្រកួត MMA នេះបានចំនួន ៤ ដង ដោយទទួលបានលទ្ធផលឈ្នះ ២ដង និងចាញ់ ២ដងស្របពេលដែល Yodsanan Sityodtong ដែលជាកីឡាករប្រដាល់មួយថៃ (Muay Thai) ផងដែរនោះក៏ទើបតែចូលប្រលូកក្នុងកីឡាកនេះបាន ២ លើកប៉ុណ្ណោះដោយធ្លាប់ចាញ់ ម្តង និងឈ្នះម្តងដែរ។ រីឯកីឡាករមុខស្រស់ Kev Hemmorlor ដែលមានបទពិសោធន៍លើសង្វៀនបានត្រឹមតែម្តងវិញអាចនឹងត្រូវធ្វើការធ្ងន់បន្តិចដោយសារតែដៃគូរបស់គេ Kritsada Konsrichai ធ្លាប់បានវាយក្នុងទ្រុងនេះចំនួន ៥ដងមកហើយ និងបានឈ្នះ ៣លើក ចាញ់ ២លើក។

យ៉ាងណាក៏ដោយ នេះគឺជាឱកាសមួយដ៏មានតម្លៃសម្រាប់កីឡករកម្ពុជាក្នុងការបង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតនៅក្នុងវិស័យកីឡាយុទ្ធគុនចម្រុះនេះខណៈដែលកីឡាករមួយនេះបានទទួលការគាំទ្រខា្លំងៗឡើងនៅក្នុងប្រទេសកម្ពុជា។

ក្នុងការប្រកួតនៃព្រឹត្តិការណ៍ ONE: Kingdom of Champions នេះផងដែរ កីឡាករ Dejdamrong Sor Amnuaysirichoke របស់ថៃ នឹងត្រូវធ្វើការប្រកួតការពារខ្សែក្រវាត់ពិភពលោក ONE របស់ខ្លួន ក្នុងទម្ងន់ ៥២,២ គីឡូក្រាម នៅពេលដែលរូបគេប៉ះជាមួយនឹងកីឡាករ Yoshitaka Naito របស់ជប៉ុន។

ក្នុងការប្រកួតគូឯកមួយគូទៀត កីឡាករហ្វីលីពីន Marat Gafurov ក៏នឹងត្រូវធ្វើការការពារខ្សែក្រវាត់របស់ខ្លួនផងដែរ នៅពេលរូបគេត្រូវជួបជាមួយនឹងកីឡាកររបស់ជប៉ុនម្នាក់ទៀត Kazunori Yokota ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាម។ ការប្រកួតដ៏រំភើបមួយនេះ នឹងត្រូវចាប់ផ្តើមដំណើរការចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត