អតីតមិត្តរួ​មក្រុមរបស់កីឡាករជម្រើសជាតិថៃមួយរូប ក្លាយជាសមាជិកថ្មីរបស់ក្លឹប Arsenal

លី រិទ្ធី May 26, 2016


អតីតមិត្តរួមក្រុមជម្រើសជាតិស្វីសអាយុក្រោម ១៧ ឆ្នាំរបស់កីឡាករ Charyl Chappuis (បច្ចុប្បន្នប្រកបអាជីពបាល់ទាត់នៅលីកកំពូលនៃប្រទេសថៃ ដែលជាស្រុកកំណើតរបស់ខ្លួន ហើយកីឡាកររូបនេះក៏ជាកីឡាករជម្រើសជាតិថៃ), កីឡាករ Granit Xhaka ដែលបានឈ្នះពាន FIFA U-17 World Cup  កាលពីឆ្នាំ ២០០៩ ជាមួយគ្នានោះបានក្លាយជាសមាជិកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal។

13239133_1591811874443774_6125363404182573844_n

ក្លឹបកាំភ្លើង Arsenal ដែលបានបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ២ នៃលីកកំពូលនៃប្រទេសអង់គ្លេសរដូវកាល ២០១៥-២០១៦ នោះបានឈានដល់ការចុះហត្ថលេខាជាមួយខ្សែបម្រើអន្តរជាតិសញ្ជាតិស្វីស កីឡាករ Granit Xhaka ពីក្លឹប Borussia Moenchengladbach នៃលីកកំពូលនៃប្រទេសអាល្លឺម៉ង់ក្នុងកិច្ចសន្យារយៈពេលវែងមួយក្នុងតម្លៃខ្លួនប្រហែលជា ៣៥ លានអឺរ៉ុប។  តម្លៃខ្លួននៃការផ្ទេររបស់កីឡាករ Xhaka នេះបានធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតទី៣បន្ទាប់ពីខ្សែបម្រើ Mesut Ozil និងកីឡាករ Alexis Sanchez។

កីឡាករ Xhaka ដែលមានវ័យ២៣ឆ្នាំ ដែលបានបង្ហាញខ្លួនឲ្យក្លឹបបាន ១០៨ លើកឲ្យក្លឹបនៅ Bundesliga មួយនេះ រកបានគ្រាប់បាល់ចំនួន ៦ គ្រាប់នោះនឹងចូលរួមជាមួយមិត្តរូមក្រុមរបស់គេក្រោយបញ្ចប់ភារកិច្ចការប្រកួតពានរង្វាន់ Euro 2016 ដេលធ្វើឡើងចន្លោះពីថ្ងៃទី ១០ មិថុនា ដល់ថ្ងៃទី ១០ កក្កដា ខាងមុខនេះ។

“ខ្ញុំពិតជាមោតនភាពជាខ្លាំងដែលបានផ្ទេរមកលេងនៅក្លឹបដែលធំនៅក្នុងទីក្រុងឡុងដ៍ ព្រមទាំងលេងឲ្យក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League។ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយឲ្យក្លឹប Arsenal ឈ្នះពាន។”

អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal លោក Wenger បានឲ្យប្រាប់ថា៖ “កីឡាករ Granit Xhaka គឺជាកីឡាករវ័យក្មេងដ៏ឆ្នើមមួយរូប ដែលមានបទពិសោធន៍ច្រើនក្នុងការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League និង Bundesliga។”

ក្នុងនោះផងដែរមិត្តរួមក្រុមជម្រើសជាតិស្វីសអាយុក្រោម ១៧ ឆ្នាំកីឡាករ Charyl Chappuis ក៏បានប្រាប់សារពត៌មានក្រោយពត៌មាននេះចេញថា៖ “ខ្ញុំពិតជារីករាយដែល Granit Xhaka ផ្ទេរទៅលេងនៅក្លឹប Arsenal។ នេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលកីឡាករដ៏ឆ្នើមួយរូបដូចជា Xhaka មានឱកាសទៅលេងនៅក្លឹបធំបែបនេះ។ ខ្ញុំគិតថាគេមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅក្លឹបធំនៃប្រទេសអង់គ្លេស។”

13220996_10153940850647713_6394938444519860700_n

13239402_10153940850447713_6951430442423421331_n

13240641_10153940850532713_2435730947864873117_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC, Football Forward Thailnd

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត