កម្មវិធី KARALLY មិត្តភាពកម្ពុជា-ថៃ ចាប់ចេញដំណើរនៅថ្ងៃនេះហើយ!

នូ មករា May 26, 2016


ការធ្វើដំណើរមិត្តភាពតាមផ្លូវគោករវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ  ឬ KARALLY ពីរាជធានីភ្នំពេញឆ្ពោះទៅប៉ាតាយ៉ា និងរាជធានីបាងកក បានចេញដំណើរហើយកាលពីព្រឹកមិញនេះ។

តាំងពីព្រឹកព្រលឹមស្រាងៗមក ក្រុមកីឡាករកម្ពុជាជាច្រើនរូបបានមកជួបជុំគ្នានៅលើស្ពាននាគខាងមុខរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំពេញមុននឹងត្រូវចេញដំណើរឆ្ពោះទៅកាន់ប្រទេសថៃតែម្តង។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា រួមជាមួយឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ព្រមទាំងឯកឧត្តមអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ និងថ្នាក់តំណាងថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញផងដែរ។

13260223_601152926712833_1204065960133788394_n

យោងតាមការបញ្ជាក់របស់ឯកឧត្តម មៀច សុផាន់ណា បានឱ្យដឹងថា ក្បួន KARALLY ដែលបានប្រារព្ធធ្វើជាលើកទី១នេះមានរថយន្តចំនួន ១៩គ្រឿង និងម៉ូតូ១១ គ្រឿងដោយមានអ្នកបញ្ជាយានយន្តឬកីឡាករចូលរួមប្រមាណជា ៥៩ រូប។

13266030_601152980046161_1960325899409459280_n

សូមបញ្ជាក់ថា កម្មវិធី KARALLY 2016 Phnom Penh-Pattaya-Bangkok នេះត្រូវបានរៀបចំឡើងដើម្បីជាការពង្រឹងនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងគោលដៅផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម និងរួមចំណែកក្នុងការផ្លាស់ប្តូរបទពិសោធន៍រវាងកីឡាករនៃប្រទេសទាំងពីរខណៈដែលប្រទេសថៃនឹងជួយទាំងផ្នែកបច្ចេកទេស និងធនធានដោយសារតែប្រទេសនេះមានភាពរីកចម្រើនក្នុងវិស័យកីឡាយានយន្តនេះដោយការធ្វើដំណើរនេះនឹងត្រូវបញ្ចប់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ៕

13312632_601153040046155_1767214231251054176_n

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត