លោក Rafa Benitez នឹងបន្តធ្វើជាអ្នកចាត់ការទូទៅរបស់ក្លឹប Newcastle United ក្រោយបានចុះកុងត្រាជាមួយក្លឹបរយៈពេល ៣ ឆ្នាំ

លី រិទ្ធី May 26, 2016


ក្លឹប Newcastle United បានប្រកាសជាផ្លូវការថាលោក Rafa Benitez នឹងបន្តធ្វើជាអ្នកចាត់ការទូទៅរបស់ក្លឹប Newcastle United ក្រោយបានចុះកុងត្រាជាមួយក្លឹបរយៈពេល ៣ ឆ្នាំ។ លោក Benitez នឹងទទួលខុសត្រូវរាល់បញ្ហាទាក់ទងជាមួយក្លឹបទាំងអស់។

អ្នកចាត់ការទូទៅវ័យ ៥៦ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបកាលពីខែ មិនា ក្នុងការគ្រប់គ្រង ១០ ប្រកួតចុងក្រោយនារដូវកាល ២០១៥-២០១៦។ ទោះបីជាក្លឹបត្រូវបានធ្លាក់ចេញពីការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេសក៏ពិតមែន តែលោកបានដឹកនាំក្លឹបឲ្យឈ្នះ ៣ ប្រកួត និង ៦ ប្រកួតមិនចាញ់ ស្របពេលដែលក្លឹបបានយកឈ្នះ ៥-១ ទៅលើក្លឹប Tottenham Hotspur នៅថ្ងៃចុងក្រោយផងដែរ។

លោក Benitez បាននិយាយថា: “ខ្ញុំពិតជារីករាយដែលបាននៅបន្តជាមួយក្លឹប Newcastle United។ “ខ្ញុំអាចទទួលបានក្តីស្រលាញរបស់អ្នកគាំទ្រទាំងអស់ ដែលនេះក៏ជាចំណែកមួយជួយឲ្យខ្ញុំសម្រេចចិត្តនៅបន្ត ក៏ដូចជាទំនាក់ទំនងរបស់ខ្ញុំជាមួយលោក Lee Charnley ព្រមទាំងក្រុមការងារទាំងអស់ផងដែរ។
Rafa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Newcastle

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត