ក្លឹប WEST HAM គ្រោងនឹងប្រកួតមិត្តភាពនៅទីក្រុង បាងកក

លី រិទ្ធី May 25, 2016


ក្លឹប West Ham United ដែលបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងការប្រកួត English Premier League បានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនៃប្រទេសថៃ នេះជាអ្វីដែលអនុប្រធាន FAT បានលើកឡើង។

លោក Supasin Leelarit អនុប្រធានសហព័ទ្ធបាល់ទាត់នៃប្រទេសថៃ បានប្រាប់ថា៖ ក្លឹបនៅលីកកំពូលនៃប្រទេសអង់គ្លេស West Ham United បានដាក់សំណើរជាផ្លូវការមកដើម្បីប្រកួតមិត្តភាពនៅចន្លោះខែ កក្កដា និង សីហា ២០១៦ខាងមុខ។ សហព័ទ្ធបាល់ទាត់នៃប្រទេសថៃ បច្ចុប្បន្នកំពុងតែពិចារណាពីកាលវិភាគរបស់ក្រុមជម្រើសជាតិថៃថាតើអាចលេងបានឬអត់។

លោក Kiatisuk Senamuang គ្រូបង្គោលក្រុមជម្រើសជាតិនៃប្រទេសថៃក៏គិតថាការប្រកួតមិត្តភាពជាមួយក្លឹប West Ham United អាចផ្តល់នៅបទពិសោធន៍ច្រើនដល់ប្រទេសថៃ ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អនៅប្រទេសអង់គ្លេស។

13254460_1591185317839763_8109582100218020615_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត