ក្លឹប LEICESTER ចំណាយ £10M តាមប្រមាញ់ខ្សែការពាររបស់ក្លឹប GUANGZHOU EVERGRANDE កីឡាករ ZHANG LINPENG

លី រិទ្ធី May 25, 2016


ជើងឯកលីកកំពូលនៃប្រទេសអង់គ្លេស English Premier League រដូវកាល ២០១៥-២០១៦ ក្លឹប Leicester City គ្រោហនឹងចំណាយកញ្ចប់ទឹកប្រាក់ ១០ លានអឺរ៉ូ ដើម្បីនាំយកខ្សែការពារសញ្ជាតិចិន Zhang Linpeng មកចូលរួមជាមួយក្លឹននារដូវកាលក្រោយនេះ។

កីឡាករ Zhang Linpeng ដែលមានរហ័សនាមថា ‘Zhangmos’  ដោយសារតែមានទម្រង់លេងស្រទៀងទភនឹងកីឡាករខ្សែការពារដ៏ឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Sergio Ramos នោះក៏ត្រូវបានឲ្យបានដឹងថាកាលពីរដូវកាលមុនក្លឹប Chelsea ក៏ចាប់អារម្មណ៍ផងដែរ។

ខ្សែការពារស្លាបស្តាំរបស់ក្លឹប Guangzhou Evergrande ដែលវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយប្រសិនជាបានលេងនៅលីកកំពូលនៃប្រទេសអង់គ្លេស ឬ Premier League ជាមួួយនឹងក្លឹបកំពូល។

“ខ្ញុំទទួលបានការចាប់អារម្មណ៍ពីក្លឹបតោខៀវ Chelsea ដែលធ្វើឲ្យខ្ញុំពិតជាមោតនភាពយ៉ាងខ្លាំង ហើយប្រាកដណាស់ខ្ញុំនឹងស្តាប់មើលពីសំណើររបស់ក្លឹបជើងឯកនេះសិន។”

អនុប្រធានក្លឹបលោក Aiyawatt Srivaddhanaprabha បានប្រាប់ថា៖ “យើងចង់បានកីឡាករសញ្ជាតិចិនមកចូលរួមជាមួយនឹងពួកយើង ព្រោះពួកគេមានទេពកោសល្យ និងសមត្ថភាពខ្ពស់។

“យើងនឹងបញ្ជូនក្រុមការងាររបស់យើងទៅដើម្បីជ្រើសរើសកីឡាករសញ្ជាតិពី ១៥ទៅ ១៦ រូបដើម្បីចូលរួមក្នុងការហ្វឹកហាត់ជាមួយក្លឹបរយៈពេល ២ ឆ្នាំ៕”

GettyImages-485195362

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត