ចក្រភពអង់គ្លេសរៀបចំចាក់វ៉ាក់សាំងដល់ក្រុមអត្តពលិកដែលត្រូវចូលរួមប្រកួត Tokyo Olympics

មាស សុផាណារ៉ុង May 22, 2021


 

អង់គ្លេស៖ រាជរដ្ឋាភិបាលអង់គ្លេស ទើបតែបានដាក់ចេញនូវគោលការណ៍ថ្មីដើម្បីសម្រួលដល់ក្រុមអត្តពលិក ក៏ដូចជាមន្ត្រីនានាដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ Tokyo Olympics ដើម្បីឱ្យពួកគេទទួលបានការចាក់វ៉ាក់សាំងរួចរាល់មុនពេលធ្វើដំណើរឆ្ពោះមកកាន់នៅប្រទេសជប៉ុន។

សមាគមអូឡាំពិកនៃចក្រភពអង់គ្លេស ឬ the British Olympic Association (BOA) បានឱ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា វ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់គឺធ្វើឡើងតាមរយៈការផ្គត់ផ្គង់របស់ក្រុមហ៊ុន Pfizer ដែលជាដៃគូមួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឬ the International Olympic Committee (IOC) ហើយបើតាមការគ្រោងទុកក្រុមអត្តពលិក និងមន្ត្រីទាំងអស់នឹងចាក់ឱ្យបានរួចរាល់គ្រប់ដូសមុនពេលចេញដំណើរមកប្រកួត។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះមានប្រទេសជាច្រើនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់អត្តពលិករបស់ខ្លួនដើម្បីធានាសុវត្ថិភាពសម្រាប់ពួកគេក្នុងចំណោមនោះប្រទេសអូស្ត្រាលី បានកំណត់ទុកអត្តពលិក គឺជាអ្នកដែលទទួលបានសិទ្ធិអាទិភាពដែលត្រូវចាក់មុនគេថែមទៀតផង៕

 

ប្រភព៖ Reuters

មតិយោបល់