គ្រូបង្គោលក្លឹប​ Buriram United លោក Alexandre Gama ចាកចេញពីដំណែងគ្រូបង្គោលក្លឹប

លី រិទ្ធី May 24, 2016


ក្លឹប Buriram United បានសម្រេចចិត្តចែកផ្លូវជាមួយលោកគ្រូបង្គោលសញ្ជាតិ ប្រ៊េលស៊ីល លោក Alexandre Gama ក្រោយការប្រកួតកាលពីចុងសប្តាហ៍នេះរួច។ ក្រោយក្លឹបជើងឯក ២០១៥ នេះបានយកឈ្នះលើក្លឹប Bangkok Glass ក្នុងលទ្ធផល ២ ទល់នឹង ០កាលពីចុងសប្តាហ៍រួច ក្លឹប Buriram United បានសម្រេចចែកផ្លូវជាលោកគ្រូបង្គោល Alexandre Gama។

លោក Alexandre Gama បានប្រាប់ទៅ Goal Thailand ថា៖ “នេះជាប្រកួតចុងក្រោយសម្រាប់ខ្ញុំក្នុងការគ្រប់គ្រងនេះ ខ្ញុំយល់ថានេះជាអ្វីដែលតែងតែកើតឡើងនៅក្នុងវិស័យបាល់ទាត់។”
“ខ្ញុំទទួលបានលទ្ធផលដ៏អស្ចារ្យសម្រាប់ក្លឹបដែលបានធ្វើឲ្យឈ្មោះខ្ញុំចូលក្នុងប្រវិត្តសាស្រ្តក្លឹប។”

“ខ្ញុំបានលាក្រុមការងារក៏ដូចជាកីឡាករទាំងអស់ក្នុងក្លឹប។ ខ្ញុំគោរពការសម្រេចរបស់លោកប្រធាន ខ្ញុំអាចនឹងទទួលបានសំណើរល្អពីក្លឹបនៅប្រទេសថៃ តែឥលូវនេះខ្ញុំនឹងសម្រាកមួយរយៈសិន។”

គួរបញ្ជាក់ផងដែរ លោក Alexandre Gama សញ្ជាតិប្រ៊េលស៊ីល ដេលមានវ័យ ៤៨ ឆ្នាំរូបនេះចូលដឹកនាំក្លឹប Buriram នៅឆ្នាំ ២០១៤ ហើយឈ្នះពាន ៨ ផងដែរ។

13265955_1590903917867903_2167566287595223502_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត