ក្លឹប Manchester United បាន​ឈ្នះ​ពាន​ FA Cup លើក​ទី​១២ ក្នុង​ប្រវត្តិសាស្ត្រ

លី រិទ្ធី May 22, 2016


ក្លឹបបិសាចក្រហម Manchester United បានឈ្នះពាន FA Cup ជាលើកទី១២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីបានយកឈ្នះលើក្លឹប Crystal Palace ២-១ នៅកីឡដ្ឋានជាតិ Wembley នៃប្រទេសអង់គ្លេស យប់មិញនេះនៅក្នុងម៉ោងបន្ថែម ១៥ នាទីពីរដង។

ការប្រកួតចាប់ផ្តើមដោយមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យនេះរវាងក្លឹបទាំងពីរ។ ក្លឹបទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមកតែគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេនៅក្នុងតង់ទី១។ ចូលដល់តង់ទី ២ ក្លឹប Crystal ជាអ្នករកបានគ្រាប់បាល់នាំមុខ ១-០ មុនដោយកីឡាករ Jason Puncheon នៅនាទី៧៨។ ការនាំមុខរបស់ក្លឹបនេះបានត្រឹមតែ ៣ នាទីប៉ុណ្ណោះពោលគឹកីឡាករ សញ្ជាតិអេស្ប៉ាញ Juan Mata ស៊ុតតាមស្មើ ១-១ វិញបានឲ្យក្លឹប Manchester United នៅនាទី ៨១ វិញ។ ចប់ការប្រកួតទាំងពីរតង់ក្លឹបទាំងពីរបានត្រឹមស្មើគ្នា ១ ទល់នឹង ១។ ការប្រកួតឈានដល់ម៉ោងបន្ថែម ១៥ នាទី ២ ដងដោយក្នុងតង់ទី១ គ្មានក្រុមណារកបានគ្រាប់បាល់នោះទេ ស្របពេលដែលកីឡាករ Chris Smalling របស់ក្លឹប Manchester United ទទួលបានកាតលឿងពីរស្មើនឹងកាតក្រហមនៅនាទីទី ១០៥+១។ ទោះបីជាក្រុមនៅសល់តែ ១០ នាក់ក្លឹបបិសាចក្រហមនៅតែបិមនបោះបង់ដោយនៅនាទីទី ១១០ កីឡាករវ័យក្មេង Jesse Lingard ស៊ុតគ្រាប់ជ័យជម្នះឲ្យបិសាចក្រហម Manchester United បានសម្រេចជួយឲ្យក្លឹបឈ្នះពាន FA Cup ជាលើកទី១២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយស្មើនឹងកំណត់ត្រាឈ្នះពាន FA Cup ច្រើនជាងគេបំផុតរបស់ Arsenal គឺ ១២ ពាន៕ លោកអ្នកក៏អាចទស្សនាវីដេអូ Highlight នៃគ្រាប់បាល់ស៊ុតបញ្ជូលទីបាននៅខាងក្រោម៖ 

13217072_10153765396842746_6096385885975049631_o

13227671_10153765605072746_815403438850329989_o

13235503_10153765397067746_1790306697179364990_o

13235544_10153765605312746_1410701696182079175_o

13244055_10153765396827746_8008948646003276427_o

13217572_10153765732372746_3925731833308445601_o

13243734_10153765732327746_8061925189107884747_o

13241421_10153765802942746_9134527425043570916_n

13268227_10153765732362746_7322749958933576708_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Manchester United

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត