កីឡាករ Luke Shaw ត្រលប់ចូលហ្វឹកហាត់វិញក្រោយរបួសបាក់ជើង ៨ ខែ

លី រិទ្ធី May 20, 2016


កីឡាករខ្សែការពារស្លាបឆ្វេង កីឡាករ Luke Shaw ដែលរងរបួសបាក់ជើងកាលពី ៨ ខែមុននេះបានត្រលប់ចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញកាលពីពេលថ្មីៗនេះ។ កីឡាកររូបនេះអវត្តមានស្ទើរតែពេញមួយរដូវកាលក្រោយទទួលរងរបួសបាក់ជើង។ កាលពីពេលថ្មីៗនេះកីឡាកររូបនេះបានត្រលប់ចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមស្របពេលដែលក្លឹបបិសាចក្រហម Manchester United ត្រៀបមប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រ។

ខ្សែការពារស្លាបរូបនេះមិនមានវត្តមានក្នុងការប្រកួតជាមួយក្លឹបនោះទេក្នុងរដូវកាលនេះក្រោយរងរបួសបាក់ជើងក្នុងជំនួបជាមួយក្លឹប PSV ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីខែកញ្ញាកន្លងទៅ។

តែទោះជាយ៉ាងណា ខ្សែការពាររូបនេះអាចនឹងត្រលប់ចូលលេងវិញបានក្នុងពេលឆាប់ៗនេះ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះនឹងមិនមានវត្តមានក្នុងការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រនោះទេ ព្រោះតែក្លឹបត្រូវការកីឡាកររូបនេះឲ្យឆាប់ជា ១០០% ដើម្បីចូលរួមក្រុមក្នុងការប្រកួតរដូវកាល ២០១៦-២០១៧ ខាងមុខ។

3460FBDC00000578-3599155-image-a-21_1463670688532

34602E4F00000578-3599155-image-a-12_1463670623902

34609E6200000578-3599155-image-a-22_1463670692207

 

3460395700000578-3599155-image-a-1_1463670443676

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត