របៀបនៃការលើកអាល់ទែរឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលចង់បានសាច់ដុំ និងសុខភាពល្អ

នូ មករា May 21, 2016


ភាពស្រស់សង្ហារ និងមានរាងកាយមាំមួនគឺជាក្តីប្រាថ្នារបស់យុវជនជាច្រើននាយុគសម័យបច្ចុប្បន្ននេះ ប្រការនេះហើយដែលនាំឱ្យពួកគេព្យាយាមរិះរកស្ទើរគ្រប់វិធីទាំងអស់ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន។ នៅក្នុងចំណោមមធ្យោបាយទាំងអស់នោះ ការហាត់ប្រាណគឺជាវិធីដ៏ល្អបំផុតមួយដែលចំណាយអស់ប្រាក់តិចប៉ុន្តែផ្តល់នូវផលវិជ្ជមានយ៉ាងច្រើនអនេក មិនត្រឹមតែប៉ុណ្ណោះការហាត់កីឡាក៏ថែមទាំងបាននាំមកនូវសុខភាពល្អថែមទៀតផង។ ការលើកអាល់ទែរគឺជាកីឡាមួយដែលអាចជួយលោកអ្នកដែលមានបំណងចង់បានសាច់ដុំធំណែន ឬដើម្បីសុខភាពល្អផងដែរ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានយុវជនមិិនតិចទេដែលបានព្យាយាមហាត់លើកអាល់ទែរដោយមិនគោរពទៅតាមលក្ខខណ្ឌឱ្យបានត្រឹមត្រូវដែលជាហេតុនាំឱ្យពួកគេមិនអាចទទួលបានលទ្ធផលល្អ ព្រមទាំងអាចនាំមកនូវទុក្ខទោសដល់សុខភាព និងរូបរាងកាយថែមទៀតផង។

o-BOY-facebook

ជាធម្មតាអ្នកលើកដុំអាល់ទែរ ភាគច្រើនមិនសូវជាយកចិត្ដទុកដាក់លើវិធីសាស្ដ្រ និងក្បួនច្បាប់នៃការលើកប៉ុន្មាននោះទេដោយពួកគេច្រើនតែធ្វើឡើងនៅពេលណាដែលពួកគេនឹកឃើញចង់លើក ដោយមិនបានគិតទៅដល់ពេលវេលា និងកម្រិតនោះឡើយ។ ទាំងអស់នេះវាគឺជាប្រការមួយដែលខុសឆ្គង និងអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនទៅដល់សាច់ដុំ ការលូតលាស់របស់រាងកាយ ហើយជាពិសេសអាចប៉ះពាល់ទៅដល់សុខភាពតែម្តង។
សូមជម្រាបជូនថា ប្រភេទកីឡាលើកដុំអាល់ទែរនេះត្រូវបានបែងចែកចេញជាពីរប្រភេទគឺ៖
១. លើកដើម្បីតម្លើងសាច់ដុំ ៖ ការលើកដើម្បីតម្លើងសាច់ដុំ គឺតម្រូវឱ្យអ្នកលើកមានកម្លាំងបរិបូរណ៍ និងកាយសម្បទាមាំមួន។ មុនពេលធ្វើការលើក ជាដំបូងតម្រូវឱ្យអ្នកលើកធ្វើការកម្ដៅសាច់ដុំជាមុនចំនួន១៥-២៥នាទី ដើម្បីឱ្យដំណើរការនៃចលនា ឈាមរត់បានស្រួល និងទប់ស្កាត់មិនឱ្យមានការប៉ះពាល់ទៅដល់សាច់ដុំ នៅពេលដែលយើងធ្វើការលើកដុំអាល់ទែរដែលមានទម្ងន់ធ្ងន់ៗ។
2 . លើកដើម្បីសុខភាព ៖ ចំពោះការលើកដើម្បីសុខភាព រក្សាទម្ងន់ បញ្ចេញញើស និងខ្លាញ់ចេញពីរាងកាយវិញ គឺត្រូវកំណត់ទម្ងន់ដុំអាល់ទែរឱ្យសមល្មមទៅនឹងកម្លាំងរបស់ខ្លួន ដោយមិនចាំបាច់ធ្វើការលើកនៅក្នុងទម្ងន់ធ្ងន់ហួសកម្លាំងនោះទេ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ មុនពេលលើកចាំបាច់បំផុតត្រូវធ្វើការហាត់ប្រាណដើម្បីកម្ដៅសាច់ដុំ ជាមុនសិនទើបជាការប្រសើរ។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត