កីឡាករ Ousmane Dembele មុខសញ្ញារបស់ក្លឹប Manchester United និង Barcelona ចុះកុងត្រាជាមួយក្លឹប Borussia Dortmund

លី រិទ្ធី May 19, 2016


កីឡាករ Ousmane Dembele ដែលទើបតែចុះកុងត្រាជាមួយក្លឹប Borussia Dortmund បានប្រាប់ថាអ្នកចាត់ការទូទៅលោក Thomas Tuchel និងមិត្តរួបក្រុមថ្មីកីឡាករ Pierre-Emerick Aubameyang ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យខ្លួនចុះកងុត្រាជាមួយក្លឹបនៃលីកកំពូលប្រទេស អាល្លឺម៉ង់ នេះ។

ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Rennes បានទាក់ទាញក្លឹបធំៗជាច្រើននៅអឺរ៉ុបដូចជាក្លឹប Manchester United, ក្លឹប Arsenal និងក្លឹប Barcelona បានសម្រេចចិត្តចុះកុងត្រាជាមួយក្លឹប Dortmun រយៈពេល ៥ ឆ្នាំ។ កីឡាករ Dembele នឹងចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅខែកក្កដាខាងមុខ តែត្រូវបានក្លឹបបង្ហាញកាលពីម្សិលមិញនេះដែលកីឡាកររូបនេះនឹងពាក់អាវលេខ ៧ ផងដែរ។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះដែលនឹងពាក់លេខ ៧ បានប្រាប់ថា៖ “អ្នកចាត់ការទូទៅ Thomas Tuchel និងក្រុមការងារបានទូរស័ព្ទមកខ្ញុំថាលោកចង់ចុះកុងត្រាជាមួយខ្ញុំ ដូចនេះទើបខ្ញុំសម្រេចចិត្តចុះកុងត្រាជាមួយក្លឹប Borussia Dortmund។ លោកគ្រូបង្វឹងគឺសំខាន់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំពេញចិត្តនៅអ្វីដែលគាត់បានគ្រោងសម្រាប់ក្រុម ហើយខ្ញុំពេញចិត្តដោយមានការដាក់បញ្ចូលកីឡាករក្មេងផងដែរ។ ហើយលោកគ្រូក៏បានប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំខំប្រឹង ខ្ញុំនឹងអាចលេងបានល្អ។ ខ្ញុំក៏បាននិយាយទូរស័ព្ទជាមួយកីឡាករ Pierre-Emerick Aubameyang ផងដែរហើយគាត់ក៏បានគ្រាប់ថាក្លឹប Dortmun គឺជាក្លឹបល្អហើយពេលខ្ញុំមកដល់ ខ្ញុំពិតជាឃើញថាក្លឹបនេះពិតជាអស្ចារ្យមែន។

34553EB600000578-3596857-image-a-49_1463579053874

34553E5700000578-3596857-image-a-52_1463579139346

3448D95800000578-3596857-image-a-53_1463579193889

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ dailymail

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត