ក្លឹប Sevilla ឈ្នះជើងឯក UEFA Europa League ៣ ឆ្នាំជាប់គ្នា!!!

លី រិទ្ធី May 19, 2016


ក្លឹប Sevilla ដែលជាក្លឹបមកពីប្រទេសអេស្ប៉ាញ បានយកឈ្នះលើក្លឹបហង្សក្រហម Liverpool របស់ប្រទេសអង់គ្លេសក្នុងលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីលើកនៃការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Europa League 2016 នៅកីឡដ្ឋាន St Jakob Park ទីក្រុង Basel ប្រទេសស្វីសកាលពីយប់មិញនេះ។

ការប្រកួតរវាងក្លឹបទាំងពីរចាប់ផ្តើមដោយវាយសម្រុកគ្នាទៅវិញទៅមកតែគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេលុះដល់នាទីទី ៣៥ ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool កីឡាករ Sturridge បានរកបានគ្រាប់បាល់នាំមុខឲ្យក្រុមដោយការស៊ុតបញ្ជូលទីយ៉ាងល្អជួយឲ្យក្លឹប Liverpool នាំមុខក្នុងតង់ទី១ ក្នុងលទ្ធផល ១-០។ លុះចូលដល់តង់ទី ២ មិនបានមួយនាទីផងក្លឹប Sevilla រកបានគ្រាប់បាល់តាមស្មើវិញដោយកីឡាករ Gameiro នៅនាទីទី៤៦។ ក្លឹបទាំងពីរនៅបន្តការវាយសម្រុកគ្នាដើម្បីរកគ្រាប់បាល់ជ័យជម្នះរៀងខ្លួនតែក្លឹប Sevilla ជាអ្នករកបានគ្រាប់បាល់នាំមុខវិញដោយកីឡាករ  Coke នៅនាទីទី៦៤។ ៦ នាទីក្រោយមកកីឡាករ Coke ដដែលរកបានគ្រាប់បាល់ទី ៣ ដែលជាគ្រាប់បាល់ចុងក្រោយនៅក្នុងការប្រកួតនៅនាទីទី ៧០ ជួយឲ្យក្លឹប Sevilla ឈ្នះជើងឯកពានរង្វាន់ UEFA Europa League 2016 នេះ។

 

គួរបញ្ជាក់ផងដែរក្លឹប Sevilla ឈ្នះពានរង្វាន់លំដាប់ទី២ទ្វីបអឺរ៉ុប UEFA Europa League នេះ ៣ រដូវកាលជាប់គ្នាពោលគឺឆ្នាំ 2014, 2015,2016 ហើយនេះជាពានទី ៥ ផងដែរដែលក្លឹបនេះឈ្នះ 2006, 2007, 2014, 2015, 2016៕

លោកអ្នកអាចទស្សនាវីដេអូ Highlight ការប្រកួតនេះបាននៅខាងក្រោម៖

13221208_1153467291387162_1535126053267913110_o

13161730_1153478184719406_6088382914731389976_o

13220681_1153458238054734_223020329133622388_o

13221254_1153477831386108_5253866979648589435_o

13221296_1153478234719401_1421067273419572581_o

13247682_1153478198052738_643101750823516986_o

13248487_1153478228052735_8443438722879025474_o

13268033_1153478201386071_5166305050888880241_o

13268290_1153478188052739_7268092508306561677_o

13244140_1153420484725176_606215880744393077_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Europa League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត