ក្លឹប ហង្សក្រហម Liverpool ឬក្លឹប Sevilla ជាជើងឯក UEFA Europa League

លី រិទ្ធី May 18, 2016


ការប្រកួតពានរង្វាន់ UEFA Europa League រដូវកាល 2015-2016 ដែលជារដូវកាលទី ៤៥ នោះគឺជាកម្មវិធីប្រកួតបាល់ទាត់ធំលំដាប់ទី ២ ទ្វីបអឺរ៉ុប ដេលបានរៀបចំដោយ UEFA។ នេះជារដូវកាលទី ៧ ហើយដែលការប្រកួតនេះបានប្តូរឈ្មោះពី UEFA Cup ទៅជា UEFA Europa League។

ក្រោយការប្រកួតអស់រយៈពេលជាច្រើនខែមកទីបំផុតការប្រកួត UEFA Europa League បានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយដោយឆ្នាំនេះក្លឹបហង្សក្រហម Liverpool នឹងត្រូវជួបជាមួយក្លឹបការពារដំណែងជើងឯក Sevilla នៅ St. Jakob-Park  ទីក្រុង Basel ប្រទេសស្វីស នៅយប់នេះ។ គួរបញ្ជាក់ផងដែរថា៖ ក្លឹប Sevilla បានយកឈ្នះក្នុងលទ្ធផល ៣-១ សុរបទាំងពីរជើងឈ្នះ ៥-៣ លើក្លឹប Shakhtar ។ ខណៈក្លឹប Liverpool បានយកឈ្នះលើក្លឹប Villarreal ក្នុងលទ្ធផល ៣-០ សរុបទាំងពីរជើង ៣-១ កាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ។

ក្លឹបហង្សក្រហម Liverpool ធ្លាប់ឈ្នះពាន UEFA Europa League នេះ៣ ដង ពោលគឺនៅឆ្នាំ ១៩៧៣, ១៩៧៦ និង ២០០១។ ខណៈក្លឹប Sevilla ឈ្នះជើងឯក Europa League នេះ ៤ ដង ពោលគឺ ២០០៦,២០០៧, ២០១៤ និង ២០១៥ ហើយនេះជាឆ្នាំទី ៣ ហើយដែលក្លឹបនេះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹប Sevilla អាចការពារដំណែងជើងឯកបានដែរទេ ឬក៏ក្រោមការដឹកនាំរបស់លោក Jürgen Klopp ក្លឹប Liverpool អាចនឹងលើកពានលំដាប់ទី ២ ទ្វីបអឺរ៉ុបដើម្បីទទួលបានកៅអី UEFA Champions League នារដូវកាលក្រោយ។

13266036_1152719078128650_7893332767274964552_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Europa League

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត