កីឡាករ Max Verstappen ក្លាយជាកីឡាករវ័យក្មេងជាងគេបង្អស់នៅក្នុងប្រវិត្តសាស្រ្ត F1 ក្រោយឈ្នះ Spanish GP

លី រិទ្ធី May 16, 2016


ការប្រកួតប្រណាំងរថយន្ត Formula One កម្មវិធី Spanish Grand Prix ដែលជាកម្មវិធីប្រកួតមួយដែលមានវ័យចំណាស់ជាងស្ថិតនៅក្នុងកាលវិភាគប្រកួតប្រចាំឆ្នាំរបស់ Formula One ដែលបច្ចុប្បន្នកម្មវិធីនេះធ្វើឡើងនៅឫទីលាន Circuit de Barcelona-Catalunya នៃទីក្រុង Barcelona បានបញ្ចប់ទៅដោយកីឡាករ Max Verstappen បំបែកកំណត់ត្រាថ្មី។

កីឡាករ Max Verstappen បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេបង្អស់នៅក្នុងប្រវិត្តសាស្រ្តនៃការប្រណាំង F1 ក្រោយឈ្នះ Spanish GP កាលបីយប់មិញនេះក្រោយកីឡាករ Nico Rosberg មានឧបទ្ទេវហេតុជាមួូយកីឡាករ Lewis Hamilton នៅក្នុងជុំទី ១។

កីឡាករ Verstappen ដែលមានវ័យ ១៨ ឆ្នាំ បានយកឈ្នះលើកីឡាករដែលមកពីក្រុម Ferrari កីឡាករ Kimi Raikkonen ហើយមិត្តរួមក្រុម Red Bull របស់ខ្លួនកីឡាករ Daniel Ricciardo ទទួលបានលេខ ៣ ក្រោយប្រើប្រាស់យុទ្ធសាស្រ្ត three-stop strategy។

verstappe-max-f12_3467360

អត្ថបទ៖ រិទ្ធី

រូបភាព និង ប្រភព៖ Sky Sports

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត