កីឡាករ Luis Suarez ខ្សែប្រយុទ្ធក្លឹប Barcelona ឈ្នះស្បែកជើងមាសរដូវកាលនេះ

លី រិទ្ធី May 15, 2016


កីឡាករ Luis Suarez ខ្សែប្រយុទ្ធក្លឹប Barcelona ឈ្នះស្បែកជើងមាស ឬ Pichichi – La Liga’s golden boot នារដូវកាល ២០១៥-២០១៦ ក្រោយរកបាន Hat-Trick ជួយឲ្យក្លឹប Barcelona ឈ្នះពាន La Liga កាលពីយប់មិញនេះ។ 

ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Luis Suarez រកបាន hat-trick នៅក្នុងការប្រកួតកាលពីយប់មិញនេះដែលធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដំបូងដែលក្លាយជាកីឡាករដេលរកបានគ្រាប់បាល់ច្រើនជាងគេក្រៅពីកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi តាំងពីឆ្នាំ ២០០៩ មក។

នៅក្នុងរដូវកាលនេះកីឡាករ Suarez រកបានសរុប ៤០ គ្រាប់ស្របពេលដែលក្លឹប Barcelona បានយកឈ្នះលើក្លឹប Granada ដើម្បីក្លាយជាជើងឯក។ កីឡាករ Suarez ដែលរកបាន ១៤ ក្នុង ៥ ប្រកួតចុងក្រោយបញ្ចប់រដូវកាលទៅដោយឈនៅកំពូលកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេលើសកីឡាករ Ronaldo ៥ គ្រាប់។ សម្រាប់មិត្តរួមក្រុមកីឡាករ Messi នៅក្នុងរដូវកាលនេះរកបានតែ ២៦ គ្រាប់ប៉ុណ្ណោះ។

អតីតខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Suarez ដែលលេងបាន ៣៥ ប្រកួតនៅក្នុងការប្រកួត La Liga នារដូវកាលនេះរកបាន ៦០ គ្រាប់ ក្នុងការប្រកួត ៥២ ប្រកួត បើគិតពីការប្រកួតទាំងអស់នៅក្នុងរដូវកាល ២០១៥-២០១៦ នេះ។

_89693970_luis_suarez_reuters

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត