តារាងកាលវិភាគប្រកួត English Premier League សប្តាហ៍ទី ៣៨

លី រិទ្ធី May 15, 2016


ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League បានឈានមកដល់ការប្រកួតចុងក្រោយដែលជាការប្រកួតបញ្ជប់រដូវកាលហើយ។ នៅក្នុងសប្តាហ៍នេះ ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេសក៏មានគូរពិសេសៗជាច្រើនផងដែរទោះបីជាការប្រកួតនេះជាការប្រកួតចុងក្រោយក៏ពិតមែន។ សម្រាប់ការប្រកួតក្នុងសប្តាហ៍នេះក្រុមទាំងអស់សុទ្ធតែត្រូវការពិន្ទុរៀងខ្លួន។ ក្លឹបជើងឯកលីកកំពូលរដូវកាល ២០១៥-២០១៦ ក្លឹប Leicester City នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានរបស់ក្លឹប Chelsea ក្នុងសប្តាហ៍នេះ។ ចំណែកឯគូពិសេសប្រចាំសប្តាហ៍នោះគឺជាការប្រកួតរបស់ក្លឹបដែលកំពុងដណ្តើម Top 4 គឺក្លឹប Arsenal នឹងត្រូវទទួលក្លឹបAston Villa ដែលបានធ្លាក់ទៅលេង Championship នៅរដូវកាលក្រោយហើយនោះ។ ក្លឹប Manchester City ត្រូវការ ៣ ពិន្ទុដើម្បីធានាថាខ្លួនមានសិទ្ធលេងការប្រកួត UEFA Champions League នារដូវកាលក្រោយ ស្របពេលដែលការប្រកួតដំណ្តើម Top 4 ក៏តឹងតែងផងដែរ។ ខាងក្រោមនេះជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៣៨ នេះ៖

13173747_1336254756398936_2891699046372391825_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ English Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត