កាលវិភាគប្រកួត La Liga សប្តាហ៍ទី ៣៨

លី រិទ្ធី May 13, 2016


ការប្រកួតលីកកំពូលនៃប្រទេសអេស្ប៉ាញ La Liga នៅសប្តាហ៍នេះបានឈានដល់សប្តាហ៍ចុងក្រោយហើយ។ សម្រាប់ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាការប្រកួតរបស់ក្លឹបកំពូល ២ នៅលីកកំពូលនេះដោយសារតែក្លឹបទាំង ២ មានពិន្ទុខុសគ្នាតែ ១ ពិន្ទុប៉ុណ្ណោះ។ ស្របពេលដែលលីកកំពូលនៃប្រទេសផ្សេងយើងបានដឹងថាក្លឹបណាជាជើងឯកហើយនៅឡើយតែលីកកំពូលនៃប្រទេសអេស្ប៉ាញនេះប៉ុណ្ណោះ។

ជើងឯកនៅរដូវកាលនេះនឹងត្រូវសម្រេចនៅក្នុងការប្រកួតចុងក្រោយនារដូវកាលនេះស្របពេលដែលក្លឹប Real Madrid និងក្លឹប Barcelona ត្រូវការឈ្នះដូចគ្នាដើម្បីឈ្នះជើងឯក។ តែទោះជាយ៉ាងណាក្លឹប Barcelona មានប្រៀបជាងដោយសារតែក្លឹបនេះមានពិន្ទុលើសក្លឹប Real Madrid មួយពិន្ទុ។ ដូវចនេះប្រសិនបើក្លឹបទាំងពីរឈ្នះដូចគ្នានៅក្នុងការប្រកួតចុងក្រោយនេះក្លឹប Barcelona នឹងក្លាយជាជើងឯកនារដូវកាលនេះ។ ក្លឹបទាំងពីរនៅក្នុងប្រកួតចុងក្រោយនេះគឹសុទ្ធតែត្រូវធ្វើដំណើរទៅប្រកួតក្រៅដីខណៈក្លឹប Real Madrid ត្រូវជួបជាមួយក្លឹប Deportivo ស្របពេលដែលក្លឹប Barcelona ជួបក្លឹប Granada នៅក្នុងម៉ោងតែមួយគឺម៉ោង ១០ យប់នេះ។ ខាងក្រោមជាកាលវិភាគសម្រាប់ការប្រកួតនៅយប់នេះ៖

13094230_1029903247046234_8456016031090921379_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ La Liga

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត