ក្លឹប Real Madrid ឬក្លឹប Barcelona ជាជើងឯក La Liga រដូវកាល ២០១៥-២០១៦ នេះ

លី រិទ្ធី May 14, 2016


ស្របពេលដែលលីកកំពូលនៃទ្វីបអឺរ៉ុបបានរកឃើញជើងឯកសម្រាប់រដូវកាលនេះហើយនៅឡើយតែលីកកំពូលនៃប្រទេស អេស្ប៉ាញ La Liga តែប៉ុណ្ណោះដែលមិនទាន់រកឃើញជើងឯកនៅរដូវកាលនេះ។ ជើងឯកនៅរដូវកាលនេះនឹងត្រូវសម្រេចនៅក្នុងការប្រកួតចុងក្រោយនារដូវកាលនេះស្របពេលដែលក្លឹប Real Madrid និងក្លឹប Barcelona ត្រូវការឈ្នះដូចគ្នាដើម្បីឈ្នះជើងឯក។ តែទោះជាយ៉ាងណាក្លឹប Barcelona មានប្រៀបជាងដោយសារតែក្លឹបនេះមានពិន្ទុលើសក្លឹប Real Madrid មួយពិន្ទុ។ ដូវចនេះប្រសិនបើក្លឹបទាំងពីរឈ្នះដូចគ្នានៅក្នុងការប្រកួតចុងក្រោយនេះក្លឹប Barcelona នឹងក្លាយជាជើងឯកនារដូវកាលនេះ។ ក្លឹបទាំងពីរនៅក្នុងប្រកួតចុងក្រោយនេះគឹសុទ្ធតែត្រូវធ្វើដំណើរទៅប្រកួតក្រៅដីខណៈក្លឹប Real Madrid ត្រូវជួបជាមួយក្លឹប Deportivo ស្របពេលដែលក្លឹប Barcelona ជួបក្លឹប Granada នៅក្នុងម៉ោងតែមួយគឺម៉ោង ១០ យប់នេះ។ គួរពញជាក់ផងដែរថានៅលីកផ្សេងទៀតជើងឯកមានដូចជា៖ English Premier League ក្លឹប Leicester City ជាជើងឯកក្រោយបង្កើតប្រវត្តិសាស្រ្តក្នុងឈ្នះពានលើកដំបូងរបស់ខ្លួន។ Bundesliga ក្លឹប Bayern Munich ជាជើងឯក នៅលីកកំពូលនៃប្រទេស អ៊ីតាលី ក្លឹប Juventus ជាជើងឯក Serie A  ខណៈនៅ Ligue 1 ក្លឹប PSG ជាជើងឯក។

13119983_1026955707340988_4958505372779804826_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ LaLiga

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត