អតីតកីឡាករក្លឹប Chelsea នឹងក្រុមជម្រើសជាតិអង់គ្លេស Joe Cole ចុះកុងត្រាជាមួយក្លឹបនៅសហរដ្ឋអាម៉េរិគ

លី រិទ្ធី May 12, 2016


អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea នឹងក្រុមជម្រើសជាតិអង់គ្លេស Joe Cole ចុះកុងត្រាជាមួយក្លឹប Tampa Bay Rowdies ដែលក្នុងលីកអាម៉េរិគខាងជើង។ កីឡាករ Joe Cole ចង់បញ្ចប់រដូវកាលដំបូងរបស់ខ្លួនជាមួយក្លឹប Tampa Bay Rowdies ដោយលើកពានលីកនៅអាម៉េរិគខាងជើង ឬ North America Soccer League (NASL)។

អតីតខ្សែបម្រើកណ្តាលសញ្ជាតិអង់គ្លេសរូបនេះត្រូវបាបង្ហាញខ្លួនដោយក្លឹបនៅរដ្ឋ Florida នៅក្នុងសន្និសិទការសែតកាលពីថ្ងៃពុធ ហើយកីឡាករវ័យ ៣៤ ឆ្នាំរូបនេះចង់ទទួលបានជោគជ័យនៅក្នុងក្លឹបនេះ។ ក្លឹប Rowdies បច្ចុប្បន្នឈនៅលេខ ៦ នៅក្នុងលីក NASL ដែលមាន ៨ពិន្ទុ ក្រោយការប្រកួត ៥ប្រកួតដំបូង ប៉ុន្តែក្លឹបមានជំនឿថាជាមួយនឹងការចូលរួមរបស់អតីតកីឡាកររបស់ក្លឹប West Ham និងក្លឹប Chelsea អាចនឹងជួយឲ្យពួកគេឡើងមកឈនៅកំពូលតារាង។

កីឡាករ Joe Cole បាននិយាយនៅក្នុងសន្និសិទកាសែតនោះថា: “ខ្ញុំពិតជារំភើបដែលបានចូលរួមជាមួយក្លឹបនេះ ខ្ញុំចង់ឈ្នះជើងឯក គ្មានអ្វីល្អជាងឈ្នះជើងឯកនៅក្នុងការលេងបាល់ទាត់នោះទេ។”

“គ្លឹប Tampa Bay Rowdies គឺជាក្លឹបធំមួយនៅអង់គ្លេសព្រោះកីឡាករ Rodney Marsh លេងនៅទីនេះ។ នេះពិតជាមោតនភាពសម្រាប់ខ្ញុំដែលបានលេងនៅទីនេះ ហើយនេះក៏ជារឿងសំខាន់ផងដែរដែលយើងនឹងព្យាយាមធ្វើឲ្យបានល្អសើម្បីប្រជែងដំណែងជើងឯក។ នេះជាគម្រោង។”

340BCFB000000578-3585139-Joe_Cole_has_been_unveiled_as_a_Tampa_Bay_Rowdies_player_and_han-a-51_1462980950911

340CB0BD00000578-3585139-Cole_is_embraced_by_Rowdies_coach_Stuart_Campbell_as_he_is_offic-a-105_1462986112072

340BD04600000578-3585139-image-a-53_1462980974697

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ dailymail

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត