ក្លឹប MUANGTHONG ចុះកុងត្រាជាមួយកីឡាករ THEERATHON

លី រិទ្ធី May 12, 2016


ក្លឹប Muangthong United បានពង្រឹងក្លឹបរបស់ខ្លួនដើម្បីត្រៀមប្រកួតជើងទី២ ដោយបានចុះកុងត្រានាំយកកីឡាករ Theerathon Bunmathan ពីក្លឹប Buriram United។

ក្លឹប Buriram United បានសម្រេចចិត្តផ្ទេរកីឡាករខ្សែការពារស្លាបឆ្វេងដ៏ឆ្នើមរបស់ខ្លួន កីឡាករ Theerathon Bunmathan ទៅកាន់ក្លឹប Muangthong United ដែលជាដៃគូរប្រកួតប្រជែងរបស់ខ្លួននៅជើងទី២ ក្នុងការប្រកួត Thai League។ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិនៃប្រទេសថៃក៏បានត្រៀមនឹងចែកផ្លូវជាមួយក្លឹប Buriram ដែលខ្លួនបានលេងតាំងពីឆ្នាំ ២០១០ ហើយក៏បានសម្រេចចិត្តផ្ទេរទៅលេងឲ្យក្លឹប Muangthong United ដែលនៅស្រុកកំណើតរបស់ខ្លួន។ ចំណែកឯតម្លៃខ្លួនរបស់កីឡាកររូបនេះគឺមិនបានបង្ហាញនោះទេ។  

កីឡាករ Theerathon Bunmathan ដែលមានវ័យ ២៦ ឆ្នាំ គឺជាកីឡាករខ្សែការពារស្លាបដ៏ឆ្នើមមួយរូបនៅប្រទេសថៃ។ កីឡាកររូបនេះលេងឲ្យក្លឹប Buriram បានជាង ២០០ ប្រកួតក្នុងរយៈពេល ៦ ឆ្នាំ ព្រមទាំងលើកពាន ២០ ផងដែរ។ កីឡាករ Theerathon បានស្រុកកំណើតរនៅខេត្ត Nonthaburi។ កីឡាករប្រធានក្រុមជម្រើសជាតិថៃគិតការផ្ទេរមកក្លឹប Muangthong United គឺជម្រើសដ៏ល្អសម្រាប់ខ្លួន។ ហើយការផ្ទេរមកក្លឹបដៃគូរប្រកួតប្រជែងរបស់ក្លឹប Buriram ក៏បានធ្វើឲ្យអ្នកគាំទ្រក្លឹប Buriram មានការភ្ញាក់ផ្អើលផងដែរ។

13227054_1586741051617523_5142777360633021659_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត