កីឡាករ jorge lorenzo ឈ្នះការប្រកួត French motorcycle Grand Prix កាលពីពេលថ្មីៗនេះ

លី រិទ្ធី May 12, 2016


ការប្រកួត The Grand Prix Monster Energy de France គឺជាការប្រកួតប្រណាំងម៉ូតូមួយនៅក្នុងកាលវិភាគប្រណាំងពិភពលោកឬ World Motorcycle Racing season។

ការប្រកួត The Grand Prix នេះត្រូវបានធ្វើឡើងនៅទីលានខុសគ្នាជាច្រើនដែលក្នុងនោះរួមមាន៖ ទីលាន Charade Circuit (Puy-de-Dôme) ចន្លោះពីឆ្នាំ 1959 និងឆ្នាំ 1967, ទីលាន Le Mans circuit តាំងពីឆ្នាំ 1969, នឹងទីលានផ្សេងទៀតដូចជា Paul Ricard Circuit នៅ Le Castellet ប្រើជាលើកដំបូងនៅក្នុងឆ្នាំ 1973 ទីលាន the Circuit Paul Armagnac នៅ Nogaro ក្នុងឆ្នាំ 1978 និងឆ្នាំ 1982 ព្រមទាំងនៅទីលាន Circuit de Nevers Magny-Cours ម្តងនៅឆ្នាំ 1992។ ចាប់តាំងពីឆ្នាំ 2000 មកការប្រកួតគឺធ្វើឡើងនៅទីលាន Le Mans នៅឯ Bugatti Circuit។

សម្រាប់ការប្រកួត The Grand Prix Monster Energy de France នៅប្រទេសបារាំង ក្រោយការប្រណាំងយ៉ាងស្វិតស្វែងកីឡាករសញ្ជាតិ អេស្ប៉ាញ jorge lorenzo ទទួលបានជើងឯកស្របពេលដែលកីឡាករ Valentino Rossi របស់ក្រុម Yamaha ទទួលបានលេង ២។

គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននៅក្នុងតារាងពិន្ទុសរុប កីឡាករ jorge lorenzo កំពុងឈនៅលេខ ១ ដែលមាន ៩០ ពិន្ទុ កីឡាករ Marc Márquez របស់ក្រុម Honda មាន ៨៥ ពិន្ទុ  ខណៈកីឡាករ Valentino Rossi របសក្រុម Yamaha ឈនៅលេខ ៣ មាន ៧៨ ពិន្ទុ។

PA1823398.0008

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត