ក្រុមគ្រូពេទ្យ ៥០០នាក់ត្រូវបានស្នើសុំសម្រាប់បម្រើការក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ

មាស សុផាណារ៉ុង April 27, 2021


 

ជប៉ុន៖ យ៉ោងហោចណាស់ក៏តម្រូវឱ្យមានក្រុមគ្រូពេទ្យ ៥០០នាក់ដែរសម្រាប់បម្រើការនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ខាងមុខនេះ។

ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី លោកស្រី Toshiro Muto បានថ្លែងថា ការចូលរួមរបស់ក្រុមគ្រូពេទ្យទាំងនេះនឹងអាចរួមចំណែកជួយដល់ការតាមដានឬតំហែទាំសុខភាពដល់អត្តពលិកទាំងក្នុងពេលប្រកួត ក៏ដូចជាក្នុងពេលស្នាក់នៅដោយពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមវេជ្ជបណ្ឌិតជំនាញៗដើម្បីផ្តល់ជូននូវសេវាសុខភាពមួយដ៏ល្អប្រសើរ។

សេចក្តីប្រកាសពីតម្រូវការនេះបានធ្វើឡើងក្រោយពីគណៈកម្មាធិការបានបន្តជំរុញឱ្យគ្រប់ផ្នែកទាំងអស់មានការត្រៀមខ្លួនបានគ្រប់គ្រាន់ ខណៈដែលប្រទេសម្ចាស់ផ្ទះនេះកំពុងទទួលរងការវាយប្រហារពីរលកទី៤ នៃវីរុសកូវីដ-១៩ រហូតដល់ប្រកាសដាក់ទីក្រុងតូក្យូ និងអូសាកា ឱ្យស្ថិតនៅក្នុងភាពអាសន្នតែម្តង៕

មតិយោបល់